លគជបភ ចុះផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម នៅខេត្តព្រះសីហនុ

0

ក្នុង​គោលបំណង​បង្កើន​នូវ​ការយល់ដឹង និង​បង្កើន​ប្រសិទ្ធិភាព​នៃ​កិច្ច​សហ​ប្រតិ​បប​ត្តិ​ការរួម​រវាង​ស្ថាប័ន មន្ទីរ​ពាក់​ព័​ន្ទ​នានា​ចំណុះ ខេត្ត ក្នុងការ​បង្កា ការពារ ឆ្លើយតប និង​ស្តារ ស្ថានភាព​ឡើងវិញ ក្នុង​ខ​ប​ទូវ​ហេតុ​ភេរវកម្ម​នោះ លេខាធិការដ្ឋាន​នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ភេរវកម្ម​បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រៀប​ការយល់ដឹង​ពី សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវកម្ម ស្របតាម​ផែនការ​សកម្មភាព​រប​ស់​ខ្លួន សំរាប់​ឆ្នាំ ២០១៣-២០១៤ ក្នុងការ​សំរេច​ឲ្យ​បាន​ដល់​គោលដៅ​ទាំង២៤ រាជធានី / ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

១. សំរាប់​ខេត្ត​ព្រះសីហនុ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម ដឹកនាំ​ដោយ ឯកឧត្តម អ៊ឹង អៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម អមដំណើរ​ដោយ

[list type=”check”]

  • លោក ស សេរី​វិចិត្រ    ប្រធាន​នាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ
  • លោក ប៉ិល ច័ន្ទ​វី​រះ      ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា
  • លោក ញ៉ែម សុ​ដែ​ឡា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង ហិរញ្ញវត្ថុ
  • លោក ឈុន សុជាតិ   អនុប្រធាននាយកដ្ឋាន​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ

[/list]

បាន​ចុះ​ផ្សព្វផ្សាយ និង​បញ្ជ្រៀប​ការយល់ដឹង​ពី សៀវភៅ​ផែនការ​ជាតិ​ប្រឆាំង​ភេរវកម្ម​នេះ​នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម សំ សំអាត អភិបាលខេត្ត​ស្តីទី (ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស្យោ​ង សារ៉ាត់) រួមទាំង​ឯកឧត្តម អស់លោក លោកស្រី ជា​មន្ត្រី​ទុ​ទូ​កាល័យ ប្រធាន​មន្ទី​ពាក់ព័ន្ធ​នានា​ចំណុះ​ខេត្ត​ក៏ដូចជា​តំណាង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ បញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត សាខា​តយ និង រដ្ឋាករ សាខា​ព​ន្ឋ​ដារ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង អង្គភាព​នានា​ជាច្រើន​ទៀត។

k-som-1

k-som-2

k-som-3

k-som-4

k-som-5