លគជបភ សហការណ៍ជាមួយ IAEA បើកវគ្គបណ្តុះបណ្តាលស្តីអំពី “ការកសាងបទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) ថ្នាក់ជាតិសម្រាប់ការរាវរកសារធាតុ និងការឆ្លើយតបសារធាតុវិទ្យុសកម្ម”

0

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលមួយក្រោមប្រធានបទ “ការកសាងបទដ្ឋាននីតិវិធីប្រតិបត្តិ (SOP) ថ្នាក់ជាតិសម្រាប់ការរាវរកសារធាតុ និងការឆ្លើយតបសារធាតុវិទ្យុសកម្ម” ត្រូវបានប្រារពឡើងក្រោម កិច្ចសហការណ៍ពី លគជបភ និង IAEA នៅ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (លគជបភ) ទីតាំងទ័ពអាកាសរយៈពេល ៥ ថ្ងៃ (ពីថ្ងៃទី១៣ ដល់ ១៧ ខែមករា ឆ្នាំ២០១៤)។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា មានដូចជា លគជបភ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ សាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ សន្តិសុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ សន្តិសុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សន្តិសុខអាកាសយានដ្ឋានខេត្តសៀមរាប និងសន្តិសុខកំពង់ផែស្វយ័តរាជធានីភ្នំពេញ និងមានការចូលរួមធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញមកពី IAEA និងមកពី Atomic Energy Licensing Board របស់ម៉ាឡេស៊ីថែមទៀតផង។ ក្នុងវគ្គសិក្សានេះវាគ្មិនបានបកស្រាយដោយផ្តោតសំខាន់ទៅលើចំណុចមួយដូចជា ក្របខ័ណ្ឌទូទៅនៃរបបសន្តិសុខនុយក្លេអ៊ែរ ធាតុសំខាន់ៗនៃនុយក្លេអ៊ែរ និងគោលការណ៍ណែនាំមានចែងនៅក្នុងឯកសារបោះពុម្ពផ្សាយអំពីសន្តិសុខនុយក្លេអ៊ែររបស់ IAEA។ មិនតែប៉ុណ្ណោះវាគ្មិនថែមទាំងបានបកស្រាយដោយលម្អិតអំពីផលប៉ះពាល់ ផលលំបាក របស់សារធាតុនុយក្លេអ៊ែ យុទ្ធសាស្ត្រនៃការបង្ការ ការត្រួតពិនិត្យរក និងការឆ្លើយតបទៅនឹងការលួច ការបំផ្លាញចោល ការចូលដោយគ្មានការអនុញ្ញាត ការផ្ទេរដោយខុសច្បាប់ ឬសកម្មភាពបំពុលផ្សេងៗពាក់ព័ន្ធនឹងមូលដ្ឋាននុយក្លេអ៊ែរ សារធាតុវិទ្យុសកម្មផ្សេងៗទៀត ឬមូលដ្ឋានពាក់ព័ន្ធផ្សេងៗថែមទៀតផង៕

001

002

003

004

005

006

007

008

009