វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ IAEA កាន់តែធ្វើឲ្យសិក្ខាកាមចាប់អារម្មណ៍

0

ភ្នំពេញ៖ បន្ទាប់ពីធ្វើការបណ្តុះបណ្តាលទៅលើទ្រឹស្តីរយៈពេល២ថ្ងៃរួចមក នៅរសៀលថ្ងៃទី៣នេះ វាគ្មិនទាំង២រូបដែលអញ្ជើញមកពីស្ថាប័ន IAEA បានបន្តការហ្វិកហ្វឺនទៅដល់សិក្ខាមដោយធ្វើការអនុវត្តផ្ទាល់តែម្តង គឺការអនុវត្តបែបលំហាត់លើតុ (បង្កើតសេនារីយ៉ូសាច់រឿង អនុវត្តប្រើប្រាស់ឧបករណ៍ នីតិវិធីសាកសួរជនសង្ស័យ ការផ្តោតការចាប់អារម្មណ៍ចំពោះអ្នកដំណើរជាដើម)។ នៅក្នុងវគ្គនេះផងដែរ វាគ្មិនទាំងពីររូបបានធ្វើការបកស្រាយយ៉ាងលម្អិតអំពីនីតិវិធីនៃការដោះស្រាយបញ្ហាពេលជួបឧបទ្ទវហេតុសាយភាយវិទ្យុសកម្ម ដោយលើកយកបទពិសោធន៍ដែលលោកទាំងពីរបានជួបពីប្រទេសរបស់ខ្លួនមកបកស្រាយ (សហរដ្ឋអាមេរិក និងម៉ាឡេស៊ី)។

01

02

03

04

05

06

07