លគជបភ សហការណ៍ជាមួយស្ថានទូតសហរដ្ឋអាមេរិក បើកវគ្គបណ្តុះបណ្តាលស្តីអំពី “ ការគ្រប់គ្រងសារព័ត៌មាននៅក្នុងបរិយាកាសវិបត្តិ”

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ វគ្គបណ្តុះបណ្តាលស្តីអំពី “ ការគ្រប់គ្រងសារព័ត៌មាននៅក្នុងបរិយាកាសវិបត្តិ”
ត្រូវបានប្រារពឡើងក្រោមកិច្ចសហការណ៍រវាង លគជបភ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មទីតាំង ទ័ពអាកាស ដែលមានការអញ្ជើញចូលរួមពីសំណាក់ស្ថាប័នដែលពាក់ព័ន្ធមួយចំនួនដូចជា លគជបភ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល អគ្គស្នងការនគរបាលជាតិ កំពុងផែស្វយ័តក្រុងព្រះសីហនុ កំពុងផែស្វយ័រភ្នំពេញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិលំហសមុទ្រ ទីស្តីការគណៈរដ្ឋមន្រ្តី និងអង្គភាពប្រតិកម្មរហ័ស។
វគ្គមណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២២ ខែមករា ឆ្នាំ២០១៤ និងផ្តោតសំខាន់លើជំនាញឆ្លើយតបទៅនឹងបណ្តាញសាព័ត៌មាន ការត្រៀមបម្រុង ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់លោក Sean J. Mclntosh ជាអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលលោកបានបកស្រាយដោយផ្អែកលើបទពិសោធន៍ផ្ទាល់របស់លោក និងរចនាសម្ព័ន្ធការងាររបស់លោកក្នុងស្ថានទូត។ លោកក៏បានបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការផ្តល់ព័ត៌មានរបស់ស្ថាប័នរដ្ឋនានាទៅអ្នកសារព័ត៌មាន ដែលជាកត្តាអាចបញ្ជៀសផុតពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បណ្តាញសារព័ត៌មានជូនដល់សាធារណៈជន ដែលវាជម្រុញឲ្យមានភាព វឹកវរក្នុងសង្គម។ ចំពោះឥរិយាបទការងាររបស់មន្ត្រីអ្នកនាំពាក្យ ទៅលើអ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំ ក៏ត្រូវបាន លោក Sean J. Mclntosh ធ្វើការបកស្រាយផងដែរ ដោយលើកយកបទពិសោធន៍ជាក់ស្តែងនៃការងាររបស់លោកនៅក្នុងប្រទេសកម្ពុជាតែម្តង៕

01

03

05

06

07