ឯក​ឧត្ត​ម អ៊ឹង អៀង​ តំណាង​លេខាធិការ​ដ្ឋា​ន​ គ​ជ​ប​ភ​ និង​តំណាង​ក្រុម​ការ​ងារ​ C​BR​N​ ​ថ្នា​ក់​ជាតិ​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំជា​មួយ​អ្នក​ជំនាញ​ក្នុង​ប្រទេស​សម្រាប់​តំបន់​អាស៊ីអគ្នេយ៍​ស្តី​ពី​កោសល្យ​វិច្ច័យ​នុយក្លេអ៊ែរ​ ពី​ថ្ងៃទី ២-៦ ខែមិថុនា ឆ្នាំ២០១៤ ។

0

ទីក្រុងហា​ណូយ -​ ប្រទេសវៀតណាម៖        សម្រាប់គម្រោង​របស់​សហគមន៍​អ៊ឺរ៉ុប​ដែល​មាន​ប្រមាណ​១៦គម្រោង​នៅក្នុង​ឆ្នាំ២០១៤​នេះ ក្នុង​ការជួយទ្រទ្រង់​ដល់​សកម្មភាព​របស់​បណ្តារ​ប្រទេស​នៅតំបន់​អាស៊ីអគ្នេយ៏​ក្នុង​ការ​បង្កើន​ធនធាន​មនុស្ស​ធនធាន​បច្ចេកទេស​និង​ច្បាប់់​ដែល​ពាក់ពន្ធ័​សម្រាប់​សុវត្ថិភាព​និង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់​នូវ​ការ​រត់​រត់ពន្ធដោយខុស​ច្បាប់​នានា​នៃ​សារ​ធាតុ ​CBRN ​នោះ​ក្រុម​ការងារ​ CBRN​ ថ្នាក់​ជាតិ​បាន​ទទួល​ការ​អញ្ជើញ​ពីម្ចាស់​គម្រោង​របស់​សហគមន៍​អ៊ឺរ៉ុប​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​អ្នក​ជំនាញ​ក្នុង​ប្រទេស​សម្រាប់​តំបន់​អាស៊ី​អគ្នេយ៍​ស្តី​ពី​កោសល្យ​វិច្ច័យ​នុយ​ក្លេអ៊ែរ​ពីថ្ងៃ​ទី​២-៦​ខែ​មិថុនា ឆ្នាំ២០១៤​។

កិច្ចប្រជុំនេះមានប្រទេសដែលចូលរួមដូចជាកម្ពុជា១រូប (អវត្តមាន០១រូប) ប្រទេស​ឡាវ​០២រូប​ប្រទេស​ហ្វីលីពីន​០៣រូប​ ប្រទេស​ឥណ្ឌូនេស៊ី០១រូប​  ប្រទេសសឹង្ហបូរី០២រូប ប្រទេសវៀតណាម០៣រូប​​​​ ប្រទេស​ថៃ០១រូប និងមានវា​គ្មិន​ចំនួន​០៨​រូប​ (ចិន​០១រូប ប៉ាគីស្ថាន០១រូប អូស្ត្រាលី០១រូប IAEA ០១រូប ក្រសួងថាមពលសហរដ្ឋអាមេរិក០២រូប និងម​ន្រ្តី​ជំនាញ​ស​ហគមន៍អ៊ឺរ៉ុបចំ​នួ​ន​០​២​រូ​ប​)​។​

សម្រាប់ឆ្នាំនេះ ​(ជាលើក​ទី៣) អង្គ​ប្រជុំ​បាន​ផ្តោត​លើ​ការ​បង្ហាញ​ពីសកម្មភាព​និង​បច្ចេក​វិទ្យា​នៃ​ការ​បំពាក់​ឧបករណ៍​រាវ​រក​សារធាតុវិទ្យុ​សកម្ម​នៅ​តាម​កំពង់ផែ​ និង​​ព្រំ​​ដែន​​ដែល​កម្ពុជា​​យើង​​មាន​​បំពាក់​នៅ​ផែ​ក្រុង​ព្រះ​សីហនុ​និង​គ្រោង​នឹង​បំពាក់​នៅ​ផែទ​ន្លេ​ខ្សុំ​។កិច្ច​ប្រជុំ​បាន​ផ្តោត​លើ​ការ​ផ្តល់​នូវ​បទ​ពិសោធន៍​​នៃ​ការ​ដោះ​ស្រាយ​​នូវ​​ឧប្បទ្ទវ​​ហេតុ​​វិទ្យុ​សកម្ម​​និង​​វិធីសាស្រ្ត​​ដាក់​ម៉ាស៊ីន​រាវ​រក​សារ​ធាតុ​សម្រាប់​មន្រ្តី​សង្គ្រោះបឋម ​និង​មន្រ្តី​ស៊ើព​អង្កេត​។ហើយ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​មន្ទីរ​ពិសោធន៍​ជាតិ​សម្រាប់​គាំ​ទ្រ​ដល់​ក្រុម​ស៊ើប​អង្កេ​ត​វិទ្យុ​សកម្ម​ព្រោះ​តែ​ករណី​ដែល​អាច​កើត​មាន​ឡើង​តិច​បំផុត​ដូច​នេះ​ការ​ប្រើ​ប្រាស់​បុគ្គលិក​មន្ទីរ​ពិសោធន៍​ដែល​មាន​ស្រាប់​ជា​កា​រជួយ​សន្សំ​សំ​ចៃ។

1 2 3 4