នាយក​ដ្ឋាន​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បើក​កិច្ច​​ប្រជុំ​ប្រចាំ​ខែ​

0

ភ្នំពេញ : នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤ នៅនាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋាន គ.ជ.ប.ភ ទីតាំងនៅជាប់មូលដ្ឋានទ័ពអាកាស មាន បើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមួយ ក្រោមអធិបតីភាព លោក ស សិរីវិចិត្រ ប្រធាន​នាយកដ្ឋាន​ការ​ពារ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​មានការចូលរួមពីអស់លោកជា អនុប្រធាន​នាយក​ដ្ឋាន ប្រធាន​.អនុប្រធាន ការិយា​ល័យ និង​មន្រ្តី​នៃ​នា​យកដ្ឋាន​ទាំង​អស់​។ ជា​កិច្ច​ចាប់​ផ្តើម លោក​ប្រធាន​នាយកដ្ឋាន​បាន​ស្វាគ​មន៏ និង​ផ្តល់​លទ្ធភាព​ជូន​ការិយាល័យ​និមួយៗ​ រាយ​ការណ៏​លទ្ធ​ផល​ការងារ​ក្នុង​ខែ ​ជូន​អង្គ​ប្រជុំ​។ ​ក្នុង​នោះ លោក​ប្រធាន​ការិយាល័យ​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី១ ​ទី២ ទី៣ និងការិយា​ល័យ​សម​យុទ្ធ​បាន​រាយ​ការណ៏​អំពី​ការ​ងារ​ សរ​សរ​សេ​នា​រីយ៉ូ​ បាន​បញ្ចប់​ រួច​រាល់ និង​បាន​ធ្វើ​បទ​បង្ហាញ​បាន​ចំនួន ២ក្រុម​រួច​មក​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រធាន​ការិយាល័យ​ ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី១​ ទី២​ បាន​លើក​ជា​សំណើរ​សុំ​នូវ​កម្លាំង​បំ​ពេញ​បន្ថែម​ តាម​ការិយា​ល័យ​របស់​ខ្លួន​ ជូន​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន​ពិនិត្យ​ និង​ដោះ​ស្រាយ​ផង​ដែរ​។ ក្រោយ​ពី​បាន​បញ្ចប់​ការរាយការណ៏ ​សកម្មភាព​ការ​ងារ​កន្លង​មក ​លោក​ប្រធាន​ការិយាល័យ​ការពាហេដ្ឋា​ រចនា​សម្ព័ន្ធ​ទី២ ​និង​លោក​អនុប្រធាន​ការិយាល័យ​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី៣ ​បាន​ធ្វើ​បទ បង្ហាញ​លើ​កិច្ច​ការ​សរសេរ​សេនារីយ៉ូ​សម​យុទ្ធ​បន្ត​។ បន្ទាប់​ពី​កិ​ច្ចបាន​ធ្វើ​បទ​បង្ហាញ​ចប់​​របស់​ការិយា​ល័យ​ទាំង​ពីរ​ លោក​ប្រធាន​នាយកដ្ឋាន​បាន​អនុញ្ញាត​អោយ​តំណាង​ការិយាល័យ​ទាំង​អស់​ ផ្តល់​ជា​យោបល់​កែ​លម្អ​ លើ​បទ​បង្ហាញ​ខាង​លើ​ដែល​បាន​ចូល​រួម​សរ​សេ​​​រ​សេ​នារី​យ៉ូស​ម​យុ​ទ្ធ​។ ​ក្រោយ​បញ្ចប់​ការ​កែ​លម្អ​បទ​បទ​បង្ហាញ ​លោ​ក​ ​ប្រធា​ននា​យក​ដ្ឋា​នបាន​ជូន​ដំ​ណឹង​ដែល​បា​ន​ទទួ​ល​ពី​ថ្នាក់​ដឹកនាំ​ អំ​ពីកា​រ​ត្រៀម​បញ្ជ្រាប​ខ្លួន​ចូល​ក្នុង​អាកា​ស​ច​រ​ណ៏​ស៊ី​វិល​អន្តរ​ជាតិ ​ដែល​លេខា​ធិកា​រដ្ឋាន​ គជបភ ​ជា​អនុ​ប្រធា​នហើយ​ នាយ​កដ្ឋាន​ការ​ពារ​ហេ​ដ្ឋារ​ច​នា​សម្ព័ន្ធ​ជា​ស​មា​ជិក​។ ស្រប​គ្នា​នេះ​ដែរ​ លោក ​ឈុន ​សុជាតិ ​អនុ ប្រ​ធាន​នាយដ្ឋាន​ការ​ពារ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ បាន​ជូន​ជា​យោ​បល់​ដល់​អង្គ​ប្រជុំ ​អំពីកិច្ចការ​នេះ​​ដោយ​បញ្ជាក់​ថា​ការងារ​នេះ​ជា​ការ​ងារ​ដ៏​ធំ​ធេង​មួយ ​ដែល​យើង​គួរ​ពិចារណា​ថា​តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ និង​បាន​ត្រៀម​អ្វី​ខ្លះ​សម្រាប់​ការ​បញ្ជ្រាប​ខ្លួន​ចូល​ក្នុង​ការ​ងារ​ទាំង​នេះ​ហើយ​ឬ​នៅ​? និង​ជូន​យោបល់​ជូន​ លោក​ប្រធាន​នាយ​ដ្ឋាន​ ដើម្បី​ឲ្យ​ការិយា​ល័យ​​ទាំង​អស់​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​ដែល​ពាក់​ព័ន្ធ​ការ​ងារ​ភេរ​វកម្ម​ក៏​ដូច​ជា​ភេរវករ​​ផង​ដែរ​។ ចុង​បញ្ចប់​លោក​ប្រធាន​នាយក​ដ្ឋាន​ បាន​គាំទ្រ គំនិតក្នុង​ការ​បង្កើត​ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​ ប៉ុន្តែ​ត្រូវ​ចាប់​ផ្តើម​បន្ទាប់​ពី​បញ្ចប់​ការងារ​សេនារី​យ៉ូ​នេះ​ជា​ស្ថាពរ​សិន​។ ចំពោះ​សំណើរ​សុំ​កម្លាំង​បន្ថែម​ លោក​ប្រធាន​នា​យក​ដ្ឋាន​ សុំ​ឲ្យ​តាម​ការិ​យាល័យ​​នីមួយៗ​ពិចារណា​ឡើង​វិញ​សិន​ថា​តើ​យើង​បាន​ប្រើប្រាស់កម្លាំងដែលមានស្រាប់ អស់​លទ្ធ​ភាព​ហើយ​ឬ​នៅ​​មុន​នឹង​ធ្វើ​ការ​ស្នើ​កម្លាំង​បន្ថែម​។ កិច្ច​ប្រ​ជុំ​បាន​បញ្ចប់​ទៅ​នៅ​វេលា​ម៉ោង​ ១​១ ​និង​១៥​នាទី​ព្រឹក​ ក្រោម​បរិយា​កាស​រីក​រាយ​ និងស្និទ្ធ​ស្នាល​បំផុត។ 01 02 03 04 05