កម្ពុជា​ ( ល​គ​ជ​ប​ភ​ )​ និង I​A​EA បាន​សហ​ការណ៍​រៀប​ចំ​ហ្វឹក​ហ្វឺន​គ្រូ​បង្គោល​ស្តី​អំ​ពី​ ” ប​ច្ចេកទេស​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម​”

0

សិក្ខាសាលា​អប់រំគ្រូ​បង្គោល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ស្តីអំពី​ ” បច្ចេកទេស​រាវ​រក​សារធាតុ​វិទ្យុ​សកម្ម​ ” ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​ក្រោម​កិច្ចសហការ​ណ៍​រៀបចំ​ដោយ​ IAE និងលគជបភ នៅ​ខេត្តសៀមរាប​ ពីថ្ងៃទី ២១​ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៤ និង​មាន​ការ​ចូល​រួម​ពីសិក្ខា​កាម​ចំនួន ៣៥នាក់​ ដែលអញ្ជើញមកពី​ប្រទេស​ចំនួន​៩ ក្នុង​តំបន់អាស៊ី​អាគ្នេយ៍​ (​ប្រទេសប្រុយណេ, កម្ពុជា, វៀតណាម, ឡាវ, ថៃ,​ ភូមា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងហ្វីលីពីន) សហការពីអាមេរិក និងIAEA។

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អនុប្រធាន លគជបភ ឯ​ក​ឧត្តម ញ៉ែម​ សុខា​រ័ត្ន​ អនុ​ប្រធាន​ប្រចាំ​ការ លគជបភ បានអញ្ជើញជាអធិបតីភាព ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សា​លា​នាព្រឹក​ថ្ងៃ​ទី​ ២១​ ខែកក្កដា​ ឆ្នាំ​២០១៤​។​ ឯកឧត្តមបានបញ្ជាក់​ឲ្យដឹងថា​ ” អង្គសិក្ខាសាលានេះ​វាពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ពួក​យើង​ដែល​ជា​តំណាង​ប្រទេស​ទាំង ៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គឺយើង​ត្រូវ​ចាំបាច់​ត្រូវ​តែ​រួប​រួម​គ្នា​ប្រយុទ្ធ​ទប់​ស្កាត់​ និងដោះ​ស្រាយ​ទាល់​តែ​បាន​នូវ​សារធាតុ​ដ៏អាក្រក់​មួយ​នេះ ព្រោះវា​អាច​បំផ្លាញ​ពិភពលោក​ទាំង​មួល​បាន​ ប្រសិនបើ​យើង​ទាំង​អស់​គ្នា​មិនរួបរួម​ទប់​ស្កាត់​។

អង្គសិក្ខាសាលា​ផ្តោត​សំខាន់​ទៅលើការ​ចែករំលែក​បទពិសោធន៍ ឲ្យគ្នា​ទៅ​វិញ​ទៅ​មក​រវាង​សមា​ជិក​ប្រទេស​ដែល​ចូល​រួម និង​ហ្វឹក​ហ្វឺន​បន្ថែម​នូវ​គ្រូ​បង្គោល​ ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុ​សកម្ម​ និងចុះអនុវត្ត​ផ្ទាល់​នៅអាកាស​យាន្តដ្ឋាន​អន្តរជាតិ​សៀម​រាប។​

01 02 03 04 05 06 07 08 09 10 11 12 13