នាយកដ្ឋាន​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ភេរវកម្ម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ​សី​ហា

0

ភ្នំពេញ​៖ ​ជា​ធម្មតា​​រៀង​រាល់​ខែ​នី​មួយៗ​​ នាយក​ដ្ឋាន​​ការ​ពារ​​ហេដ្ឋា​​​រច​នា​​​សម្ព័ន្ធ​​​តែង​​​តែ​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​ផ្ទៃ​​ក្នុង​របស់​ខ្លួន​​ជានិច្ច​​ ជាក់​ស្តែង​​កាល​​ពី​ព្រឹក​​ថ្ងៃ​ទី ​១៥​ ខែសីហា ​ឆ្នាំ២០១៤​ វេលាម៉ោង​ ០៩​ និង​០០​នាទី ​ព្រឹក​ នាយក​ដ្ឋានបានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោម​អធិប​តី​ភាព លោក​ ស សេរីវិចិត្រ ប្រ​ធាន​នាយក​ដ្ឋាន​, លោក ឈុន សុជាតិ អនុ​ប្រ​ធាន​នាយក​ដ្ឋាន និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អស់​លោក​ប្រ​ធាន​/អនុ​ប្រ​ធាន​ការិ​យា​ល័យ​ មន្ត្រី​ បុគ្គ​លិក​ទាំង​អស់​ផង​ដែរ​។

បន្ទាប់​ពី​មាន​មតិ​ស្វាគមន៍​ បើក​អង្គ​ប្រ​ជុំ​របស់​លោក​ប្រ​ធាន​នាយក​ដ្ឋាន​រួច​មក​ ការិ​យាល័យ​​នី​មួយៗ​​បាន​​រាយ​​ការណ៍​​ពី​​លទ្ធ​ផល​​ការ​​ងារ​​ប្រ​​ចាំ​​ខែ​កន្លង​មក​​ និង​ទិស​ដៅ​ការ​ងារ​នា​ខែ​បន្ទាប់​ជូន​អង្គ​​ប្រ​ជុំ​ដូច​ជា​៖ ​ការិ​យាល័យ​ការ​ពារ​ហេដ្ឋារច​នា​សម្ព័ន្ធ​ទី១,២ បាន​ធ្វើ​ការ​និង​សិក្សា​ស្រាវ​ជ្រាវ​ពាក់​​ព័ន្ធ​និង​ប្រវត្តិ​ ក៏​ដូច​ជា​សកម្ម​ភាព​នានា​របស់​ក្រុម​ភេរវ​កម្ម​ ហើយ​បាន​រៀប​ចំ​ឯកសារ​ធ្វើ​បទ​បង្ហាញ​​បាន​រួច​រាល់​ រី​ឯ​ការិ​យាល័យ​ទី៣ ​និង​ការិ​យាល័យ​សម​យុទ្ធ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​បញ្ចប់​នា​​សប្តាហ៍​ក្រោយ។​ ពាក់​ព័ន្ធ​និង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​លោក ង៉ោ វីរ៉ាវុធ ​អនុ​ប្រ​ធាន​ការិ​យាល័យ​​ទី១ បាន​លើក​យក​ប្រវត្តិ​របស់​ក្រុម​ឥស្លាម​និយម​ J​I ធ្វើ​បទ​បង្ហាញ​គឺ​៖ J​I​(J​e​​m​a​ah​ I​s​l​a​m​i​a​h​) ​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​០១ ​ខែ​មករា​ ឆ្នាំ១៩៩៣ ​ដឹក​នាំ​ដោយ​លោក​ A​b​u​ B​a​k​a​r ​B​a​s​h​i​r ​និង​ A​b​d​u​l​l​a​h S​u​n​g​k​a​r​ មាន​ទី​តាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ក្រុម​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អាល់​កៃដា​របស់​អូ​សា​ម៉ា​ប៊ីន​ឡា​ដិន​។ J​I ត្រូវ​បាន​ក្រ​សួង​ការ​បរទេស​សហ​រដ្ឋ​អា​មេ​រិក​ដាក់​បញ្ជូល​ជា​អង្គ​ការ​ភេរវ​កម្ម​អន្តរ​ជាតិ​ បន្ទាប់​ពី​វា​បាន​ធ្វើការ​វាយ​ប្រ​ហារ​បំផ្ទុះ​គ្រាប់​បែក​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូ​នេស៊ី​ នា​ថ្ងៃ​ទី១២ ​ខែតុលា ​ឆ្នាំ២០០២ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២០០២​នាក់ ​និង​៣០០​នាក់​ទៀត​រង​របួស​ និង​ការ​វាយ​ប្រ​ហារ​ជា​ច្រើន​ទៀត​ក្នុង​ពិភព​លោក​។ ដោយ​ឡែក​ លោក ប៊ុន ហេង ​ប្រ​ធាន​ការិ​យាល័យ​ទី២ បាន​ធ្វើ​បទ​បង្ហាញ​ពី​ក្រុម​ឧ​ក្រិដ្ឋ​ជន​ធំ​ៗ ​ដែល​ធ្វើ​សកម្ម​ភាព​ឧ​ក្រិដ្ឋ​កម្រិត​​ធ្ងន់​ធ្ងរ​ដូច​ជា​៖ ​ការ​លាង​លុយ​កខ្វក់​, ការ​គម្រាម​គំ​ហែង​យក​ប្រាក់ ការ​ចាប់​ជម្រិត​មនុស្ស​ទារ​ប្រាក់​ ការ​ជួញ​ដូរ​មនុស្ស​ គ្រឿង​ញៀន​ និង​អាវុធ ​ការ​ចោល​កាក​សំណល់​ពុល​ខុស​​ច្បាប់​ អំពើ​ពុក​រលួយ​​ក្នុង​វិស័យ​នយោ​បាយ​ ការ​ប្លន់​ ការ​បន្លំ​ឯកសារ​………។ល។ ​ដែល​មាន​ក្រុម​ធំៗ​ចំនួន​០៤​គឺ៖

១.​ក្រុម​ C​a​m​o​r​r​a​ មាន​មូល​ដ្ឋាន​ក្នុង​តំបន់​ C​a​m​p​a​n​i​a​n​ នៃ​ប្រទេស​អ៊ីតាលី​។ មេ​ដឹក​នាំ​ក្រុម​នេះ​ឈ្មោះ​ C​a​s​a​l​e​s​i​ C​l​a​n​ ត្រូវ​បាន​រដ្ឋា​ភិ​បាល​អ៊ីតាលី​ចាប់​ដាក់​គុក​ក៏​ដោយ​ គឺ​នៅ​តែ​បន្ត​ដឹក​នាំ​ពី​ក្រោយ​ខ្នង​ដ៏​ដែល​។

២.​ក្រុម​ MS-13 T​r​a​n​s​n​a​t​i​o​n  ដឹក​នាំ​ដោយ​ឈ្មោះ​ J​a​n​n​y Judith C​or​ad​o ជា​ក្រុម​អន្ធ​ពាល​ដ៏​ធំ​មាន​មូល​ដ្ឋាន​ក្នុង​ប្រទេស​ E​l​s​a​l​v​a​d​o​r​។

៣.​ក្រុម​ Y​A​K​U​Z​A​ ​និង​បក្ស​សម្ព័ន្ធ​របស់​វា​រួម​ទាំង​ K​u​d​o​-K​a​i ​​ជា​ក្រុម​ដែល​ប្រ​ព្រឹត្ត​អំ​ពើ​ឧក្រិដ្ឋ​ដ៏​ឃោ​ឃៅ​បំ​ផុត​មាន​មូល​ដ្ឋាន​នៅ F​u​k​u​o​k​a​ ​ប្រ​ទេស​ជប៉ុន​ ដែល​មាន​សមា​ជិក​ ៩៥០​នាក់ ​និង​ដៃ​គូ​សហ​ការ​ជា​ច្រើន​ទៀត​។

៤.​ក្រុម​ B​r​o​t​h​e​r’​s​ C​i​r​c​l​e​ ជា​ក្រុម​ឧក្រិដ្ឋ​កម្ម​ជន​ជាតិ​ភាគ​តិច​ចម្រុះ​ បាន​តាំង​មូល​ដ្ឋាន​ក្នុង​បណ្តា​ប្រទេស​អតីត​សហ​ភាព​សូវៀត​ជា​ច្រើន​ តែ​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​សហ​គមន៍​អ៊ឺរ៉ុប​ មជ្ឍឹម​បូ​ព៌ា​ អាហ្វ្រិក​ និង​អាមេរិក​ឡាទីន​។

ក្រោយ​ការ​ធ្វើ​បទ​បង្ហាញ​បាន​បញ្ចប់​ លោក ឈុន សុជាតិ បាន​ថ្លែង​ការ​កោត​សរ​សើរ​ខ្ពស់​ដល់​មន្ត្រី​ទាំង​អស់​ដែល​បាន​ខិត​ខំ​ចំ​ណាយ​ពេល​វេលា​ស្រាវ​ជ្រាវ​លើ​ប្រ​ធាន​បទ​នី​មួយៗ​របស់​ខ្លួន ដើម្បី​ចែក​រំ​លែក​ជា​ចំណេះ​ដឹង​ និង​បទ​ពិសោធ​ល្អ​ទាំង​អស់​គ្នា ព្រោះ​ការ​ស្រាវ​ជ្រាវ​នេះ​មិន​បាន​ប៉ះ​ពាល់​ដល់​នាយក​ដ្ឋាន​ ផ្សេង​ឡើយ​ ព្រោះ​វា​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​ចំណេះ​ដឹង​ពាក់​ព័ន្ធ​នឹង​ភេរវ​កម្ម​ប៉ុណ្ណោះ (​បើ​យើង​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ប្រ​ឆាំង​ភេរវ​កម្ម​ ហើយ​មិន​ស្គាល់​អ្វី​ជា​ភេរវ​កម្ម​ ឬ​ក្រុម​ភេរវ​កម្ម​ទើប​ជា​រឿង​ខុស​ឆ្គង​)។

បន្ថែម​ពីលើ​នេះ​ដែរ លោក​ប្រ​ធាន​នាយក​ដ្ឋាន​ បាន​ជំ​រុញ​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​ស្រាវ​ជ្រាវ​បន្ត​ទៀត​ព្រោះ​វា​ជា​ចំណេះ​ដឹង​ទូលំ​ទូលាយ​ដែល​អាច​អោយ​យើង​ចែក​រំលែក​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ប្រ​ធាន​ បាន​ប្រ​កាស​ជូន​ដំ​ណឹង​ដល់​មន្ត្រី​ទាំង​អស់​ចូល​រួម​សិក្សា​សិក្ខា​សា​លា​ស្តី​ពី សៀវ​ភៅ​ផែន​ការ​ជាតិ​ដែល​មាន​រយៈ​ពេល​៣​ខែ ចាប់​ពី​ថ្ងៃ​ច័ន្ទ ​ដល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ថ្ងៃ​ទី​១៨​ ខែ​សីហា ​ឆ្នាំ២០១៤ ​នេះ​ត​ទៅ​៕

001 002 003 004

005