​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​សៀវ​ភៅ​ផែន​ការ​ជាតិ​របស់​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ ឈាន​ចូល​សប្តាហ៍​ទី២​

0

ភ្នំពេញ ៖ ​វគ្គ​បណ្តុះ​បណ្តាល​មួយ​ស្តី​ពី​សៀវ​ភៅ​ផែន​ការ​ជាតិ​ប្រ​ឆាំង​ភេរវ​កម្ម​ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រ​ឆាំង​ភេរវ​កម្ម​ ស្ថិត​ក្នុង​មូល​ដ្ឋាន​កង​ទ័ព​ការ​ពារ​អា​កាស​ពោធិ៍​ចិន​តុង​ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ ១៨ ​ខែ ​សីហា ​ឆ្នាំ២០១៤ ​​​កន្លង​មក​នេះ​។ ​ជាក់​ស្តែង​វគ្គ​បណ្តុះ​បណ្តាល​គិត​មក​ដល់​ថ្ងៃ​ទី​ ២៧ ​ខែ ​សីហា ​ឆ្នាំ២០១៤ ​នេះ​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​២ និង​បាន​ឆ្លង​កាត់​បទ​ឧ​ទេស​នាម​និង​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ គឹម នាន និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប្រ​ធាន​/​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​, ​លោក​ប្រ​ធាន​/​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ និង​មន្រ្តី​ បុគ្គ​លិក​ នៃ​លេខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រ​ឆាំង​ភេរវ​កម្ម​ជា​ច្រើន​នាក់​ផង​ដែរ​។

ក្នុង​ថ្ងៃ​នេះ​ការ​សិក្សា​បាន​ឈាន​ដល់​ជំ​ពូក​ទី​២ ស្តី​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​មុខ​នា​ទី ​របស់​គណៈ​កម្មា​ធិការ​ជាតិ​ប្រ​ឆាំង​ភេរវ​កម្ម​ និង​លេខា​ធិ​ការ​ដ្ឋាន​នៃ​គ.ជ.ប.ភ ​ដែល​មាន​នាយក​ដ្ឋាន​ចំនួន​ប្រាំ​រួម​មានៈ​ នាយក​ដ្ឋាន​រដ្ឋ​បាល​ និង​ហិរញ្ញ​វត្ថុ​(DAF), នាយក​ដ្ឋាន​ពត៌​មាន​បច្ចេក​វិទ្យា​(DIT), ​នាយក​ដ្ឋាន​ចារ​កម្ម​ និង​ស៊ើប​អង្កេត​(DII), ​នាយក​ដ្ឋាន​ការ​ពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​(DIP), ​និង​នាយក​ដ្ឋាន​ពិសេស​(SD) គឺ​ដើម្បី​ធ្វើ​អោយ​ការ​បំពេញ​ការ​ងារ​របស់​នាយក​ដ្ឋាន​នីមួយៗ​មាន​ភាព​រលូន​ ច្បាស់​លាស់​, ចេះ​បែង​ចែក​ការ​ងារ​ តួ​នា​ទី​របស់​ខ្លួន​តាម​មុខ​ជំ​នាញ​នី​មួយៗ​ ចៀស​វាង​ការ​ដាក់​បន្ទុក​លើ​គ្នា​ទៅ​វិញ​ទៅ​មក​, ​កាត់​បន្ថយ​ការ​កក​ស្ទះ​ការ​ងារ​ ជា​ពិសេស​គឺ​ការ​មាន​ទំ​នួល​ខុស​ត្រូវ​ខ្ពស់​ បង្កើនការ​​ស​ហ​ការ​ល្អ​ និង​ប្រ​សិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ងារ​ ។ល។

   សូមបញ្ជាក់៖ ​ការ​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​នេះ​ នឹង​បន្ត​ការ​បណ្តុះ​បណ្តាល​ រហួត​បញ្ចប់​ជា​ស្ថា​ពរ​ ក្នុង​រយះ​ពេល​គ្រោង​ទុក​ចំនួន​០៣​ខែ ដោយ​សិក្សា​០២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ គឺ​រៀង​រាល់​ថ្ងៃ​ ពុធ​ និង​ ថ្ងៃ​ សុក្រ ៕

01 020304