នាយក​ដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​ នៃ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ បើក​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​​បូក​សរុប​ការ​ងារ​ប្រ​ចាំ​ខែ​

0

ភ្នំពេញ ៖  ​​នៅ​គណៈ​កម្មា​ធិ​ការ​ជាតិ​ប្រ​ឆាំង​ភេរវ​កម្ម​ (ទី​តាំង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​)ព្រឹក​​ថ្ងៃ​ទី​​១៩ ​ខែ​​​កញ្ញា​​ ឆ្នាំ​២០១៤​​ នេះ ​នា​យក​ដ្ឋាន​​ព័ត៌​មាន​​បច្ចេក​វិទ្យា​​ នៃ​​​លេខា​ធិការ​ដ្ឋាន​​​ ​គ.​ជ​.​ប​.​ភ​ ​បាន​​បើក​​កិច្ច​ប្រ​ជុំ​​​​ផ្ទៃ​​​ក្នុង ​ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ អ៊ឹង​ អៀង​ ស​មា​ជិក​លេខា​ធិ​ការ​ដ្ឋាន​ ​គ.​ជ​.​ប​.​ភ​ និង​លោក​​​ ប៉ឹល​ ច័ន្ទវីរៈ​ ​ប្រ​ធាន​នាយក​​​ដ្ឋាន​​​​​ព័ត៌​​មាន​​​​បច្ចេក​​វិទ្យា​​​​ និង​​មាន​​ការ​​ចូល​​​រួម​​​ពី​មន្ត្រី​​​​ជំនាញ​​​​​ទទួល​​​​ខុស​​ត្រូវ​ការិ​យា​​ល័យ​ចំណុះ​ទាំង​​​​៤​ ​​ព្រម​​​ទាំង​​​មន្ត្រី​​​ដែល​​​ជា​​​ស​​មា​ជិ​ក-សមា​ជិកា​ ​ជា​​​ច្រើន​​​រូប​​​ទៀត​​​ ។

​​បន្ទាប់ពីបាបរាយ​ការណ៍​ជូន​អង្គ​ប្រ​ជុំ​ពាក់​ព័ន្ធ​ ទៅ​នឹង​សមិទ្ធិ​ផល​ការ​ងារ​ដែល​សំ​រេច​បាន​ និង​ការ​ងារ​ដែល​កំ​ពុង​តែ​អនុ​វត្ត​បន្ត​ ដែល​ថ្លែង​ដោ​យលោក ​ប្រធាន​នាយក​ដ្ឋាន និង​របាយ​ការណ៍​ពី​តាម​ការិយា​ល័យ​ជំនាញ​នីមួយៗ​រួច​មក​ ឯក​ឧត្តម​ អ៊ឹង អៀង ​​សមា​ជិក​លេខា​ធិការ​ដ្ឋាន ​គ.​ជ​.​ប​.​ភ​ បាន​កោត​សរសើរ​ដល់​​មន្ត្រី​នៅ​ក្នុង​នាយក​ដ្ឋាន​ទាំង​អស់​ដែល​បាន​ខិត​ខំ​អនុវត្ត​ការ​ងារ​នា​ពេល​កន្លង​មក​បាន​ល្អ​ប្រ​សើរ​ទោះ​បី​ជាកា​រ​​​​ងារ​មួយ​ចំនួន​ជួប​ភាព​អសកម្ម​ខ្លះ​ៗក៍​ដោយ​។ ឯក​ឧត្តម​ក៍បាន​ផ្តល់​ជា​អ​នុសាសន៏​ណែ​នាំមួយ​ចំនួន​ដល់​មន្ត្រី​ជំនា​ញ​ដែ​ល​​ចូ​ល​រួ​​ម និ​ង​បាន​​​ផ្ត​​ល់​​​ដំ​​ណោះ​​​ស្រា​យ​​​អំ​ពី​​​កា​រ​​ងា​រ​​​មួយ​ចំនួន​ដែល​​កំពុង​ជួប​ភាព​​អ​​សកម្ម​​ ​ព្រម​​ទាំង​​​ស្នើ​រ​សុំ​​ឲ្យ​​ថ្នាក់​​​ដឹក​នាំ​​ការិយា​ល័យ​​​ទាំង​​​អស់​​​បន្តការ​​ខិតខំ​ប្រឹ​ង​ប្រែង​អនុ​វត្ត​​ការ​ងារ​​បន្ថែម​​ទៀត​​​សំ​ដៅ​​ធ្វើយ៉ាង​​ណា​​សម្រេច​ឲ្យ​​បា​ន​​នូរាល់​​ផែន​​ការ​ ​ដែ​ល​ថ្នាក់​ដឹក​នាំ​បាន​​​កំណត់​ ។ ឯក​ឧត្តម​ បាន​ផ្តាំ​ផ្ញើរ​ដល់​មន្រ្តី​ដែល​ចូល​រួម​ទាំង​អស់​ថា​ ដើម្បី​ឲ្យ​ការ​ងារ​សំរេច​បាន​ជោគ​ជ័យ ​យើង​ត្រូវ​អនុវត្ត​នូវ​ចំណុច​សំខាន់​ចំនួន​ ៣ រួម​មាន​៖

១. មានភាពស្មោះត្រង់ជាមួយការងារ

២. បង្កើនសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់

៣. គោរពការចាត់តាំងរបស់លេខាធិការដ្ឋាន​​

កិច្ច​ប្រ​ជុំ​នេះ​បាន​បញ្ចប់​ទៅ​ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដ​ដែល​ប្រកប​ដោយ​បរិយា​កាស​ស្និទ្ធ​ស្នាល​ និង​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​៕

01 02 03 04