ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​ឆ្លើយ​តប​នឹង​សារ​ធាតុ​ CBRN សំ​រាប់​អ្នក​ឆ្លើយ​តប​បឋម (គំ​រោង​លេខ​២២ របស់​សហ​គមន៍​អ៊ឺ​រ៉ុប)

0

លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ – ភ្នំ​ពេញ​ ៖ លេខា​ធិការ​ដ្ឋាន​​គណៈ​កម្មា​ធិការ​ជាតិ​​ប្រ​ឆាំង​​ភេរវ​កម្ម​ សហ​ការ​ជា​មួយ​ស្ថាប័ន​អ្នក​ជំនាញ​ការ​បារាំង​ (ក្រោម​គំ​រោង​របស់​ CoE-EU )

បាន​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​ពី​ការ​ឆ្លើយ​តប​នឹង​សារ​ធាតុ​ CBRN សំរាប់​អ្នក​ឆ្លើយ​តប​បឋម (គំ​រោង​លេខ​​២២ របស់​សហ​គមន៍​អ៊ឺរ៉ុប​)​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជំនាញ​សំ​ខាន់ៗ​​មួយ​​ចំនួន​មក​ពី​ក្រ​សួង​មហា​ផ្ទៃ (នាយក​ដ្ឋាន​ពន្លត់​អគ្គី​ភ័យ និង​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​) ក្រ​សួង​ការ​ពារ​ជាតិ​ (ក្រុម​ការ​ងារ​ថ្នាក់​ជាតិ CBRN) ក្រសួង​សុខា​ភិបាល​ និង​ក្រុម​ CBRE របស់​បញ្ជា​ការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រ​ឆាំង​ភេរវ​កម្ម ដោយ​មាន​គ្រូ​បង្គោល​​មក​ពី​​ស្ថាប័ន​​ពន្លត់​អគ្គ​ភ័យ​នៃ​ចក្រ​ភព​អង់​គ្លេស​ និង​ក្រុម​អ្នក​ជំនាញ​ការ​របស់​ប្រទេស​បារាំង​ (France Expertise I​n​t​e​r​n​a​t​i​o​n​a​l​e​) ។ ដែល​វគ្គ​ហ្វឹក​ហ្វឺន​នេះ​មាន​រយៈ​ពេល​ ០៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៦​ ខែ​កញ្ញា​ ឆ្នាំ២០១៤ នៅ​លេខា​ធិការ​ដ្ឋាន គ.ជ.ប.ភ​ ក្បែរ​ព្រ​លាន​យន្ត​​ហោះ​​អន្តរ​ជាតិ​ភ្នំពេញ​ ។

អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​បើក​វគ្គ​ជា​ផ្លូវ​ការ​នោះ ឯកឧត្តម អ៊ឹងអៀង សមា​ជិក​លេខា​ធិការ​​ដ្ឋាន​​គណៈ​​កម្មា​​ធិការ​ជាតិ​​ប្រឆាំង​​ភេរវ​កម្ម​​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី​ ឱម យ៉ិនទៀង បាន​គោរព​ថ្លែង​អំ​ណរ​គុណ​​ដល់​ ឯក​ឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​សហ​គមន៍​អ៊ឺរ៉ុប ដែល​បាន​​ផ្តល់​​កិត្តិ​យស​​ចូល​រួម​ក្នុង​ពិធី​បើក​​វគ្គ​សិក្សា​នេះ ហើយ​ក៏​ថ្លែង​អំ​ណរ​គុណ​ចំពោះ​​ការ​​​​ផ្តល់​​នូវ​​វគ្គ​ហ្វឹក​ហ្វឺន​ និង​ឧប​ករណ៍​ការ​ពារ​បឋម C​B​R​N​ ដែល​សហ​គមន៍​​អ៊ឺរ៉ុប​​បាន​​ផ្តល់​មក​​នេះ ។ ឯក​ឧត្តម​​ក៏​បាន​លើក​ពី​ជំហរ​របស់​រាជរ​ដ្ឋា​ភិបាល​​កម្ពុជា​​ ក្រោម​ការ​ដឹក​នាំ​​របស់​​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុង​​ការ​​​ចូល​រួម​ជា​មួយ​តំបន់ និង​សកល​លោក​ក្នុង​ការ​ទប់​ស្កាត់ ប្រ​យុទ្ធ​​ប្រ​ឆាំង​នឹង​​ការ​រត់​ពន្ធ​​សារ​ធាតុ​ CRBN ខុស​ច្បាប់​ និង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​​ភេរវ​កម្ម​​ផង​ដែរ​។ ឯក​ឧត្តម​​បាន​​បន្ត​​ទៀត​​ថា​ កន្លង​មក​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​បំពាក់​ឧប​ករណ៍​រាវ​រក​​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​​នុយ​ក្លេ​អ៊ែរ​​ នៅ​កំពង់​ផែ​​ស្វយ័ត​ខេត្ត​ព្រះ​សីហនុ ក្រោម​ជំនួយ​​របស់​សហ​រដ្ឋ​អា​មេរិក​ និង​​កំពុង​​រៀប​ចំ​បំ​ពាក់​បន្ថែម​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ក្រោម​ជំនួយ​​រួម​របស់​សហ​រដ្ឋ​អាមេរិក និង​​សហ​គមន៍​អ៊ឺរ៉ុប ។ ទន្ទឹម​នឹង​នេះ​យើង​នៅ​បាន​អនុវត្តន៍ និង​​កំ​ពុង​​បង្កើន​សមត្ថ​ភាព​​មន្រ្តី​​ពាក់​​ព័ន្ធ​របស់​ខ្លួន​ ក៏​ដូច​ជា​បាន​ចែក​រំ​លែក​ការ​​សម្រប​សម្រួល​​ប្រ​ក​ប​ដោយ​សុខ​ដុម​នីយ​កម្ម​រ​វាង​​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​កម្ពុជា​ ដល់​បណ្តា​​ប្រទេស​នៅ​ក្នុង​​តំបន់​​ផង​ដែរ​លើ​គំរោង​នេះ​ ។

ឯក​ឧត្តម ហ្សង់ ហ្រ្វង់ស័រ កូតាំង ឯក​អគ្គ​រដ្ឋ​ទូត​សហ​គមន៍​អ៊ឺរ៉ុប ក៏​បាន​សម្តែង​នូវ​ការ​សេច​ក្តី​​រីក​រាយ​ក្នុង​ការ​ចូល​រួម​បើក​វគ្គ​ដ៏​មាន​អត្ថ​ន័យ​នេះ​ ហើយ​បាន​មាន​ប្រ​សាសន៍​បន្ថែម​ថា ការ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ក្នុង​អំ​ឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពេល​ឈប់​សំរាក​នេះ​ បាន​​ប​ង្ហា​ញ​យ៉ាង​ច្បាស់​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ពិត​ជា​មាន​ជំ​ហរ​រឹង​មាំ​​ខ្លាំង​ណាស់​​ក្នុង​​ការ​​ទប់​ស្កាត់​ ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​សារ​ធាតុ CRBN នេះ ។ ស​ហ​គមន៍​អ៊ឺរ៉ុប ពិត​ជា​​មាន​សេច​ក្តី​​រំភើប​​​ខ្លាំង​ណាស់​ពី​ជំ​ហរ​របស់​កម្ពុជា​​ ពិសេស​សុន្ទរ​កថា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ថាកម្ពុជា​ចូល​រួម​ជា​មួយ​​សហ​រដ្ឋ​អាមេរិក​ និង​សកល​លោក ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ភេរវ​កម្ម​ ក្រុម I​S​I​S​ និង​​ក្រុម​ភេរវ​កម្ម​​ដ៏​ទៃ​ទៀត​​​ ហើយ​មិន​ឱ្យ​គេ​យក​កម្ពុជា​ជា​ឋាន​សួគ៝​​នៃ​ការ​ជ្រក​កោន​​ដើម្បី​​បំពេញ​​មហិច្ឆ​តា​របស់​ពួក​គេ​ឡើយ​។

សូម​បញ្ជាក់​ថា វគ្គ​ហ្វឹក​ហ្វឺន​ដែល​មាន​រយៈ​ពេល​ ០៥ថ្ងៃ គឺ​រួម​បញ្ជូល​ទាំង​ការ​សិក្សា​លើ​ទ្រឹស្តី​ និង​ការ​អនុ​វត្តន៍​ជាក់​ស្តែង​លើ​ឧប​ករណ៍​មួយ​ចំនួន​ ដែល​សហ​គមន៍​អ៊ឺរ៉ុប​បាន​នាំ​មក​ជា​មួយ​​ផង​ដែរ​ ។ ​

04 03 02 01