កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ​របស់​ នាយក​ដ្ឋាន​ព័ត៌​មាន​បច្ចេក​វិទ្យា​ នៃ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប.ភ

0

ភ្នំពេញ ៖ ព្រឹក​​ថ្ងៃ​ទី​​ ០៨ ខែ​ ​​តុលា​ ​ឆ្នាំ​ ​២០១៤​​ នេះ​ នា​វេលា​ម៉ោង​ ០៩:០០​នាទី ​នាយក​ដ្ឋាន​​ព័ត៌​​មាន​​​​​​បច្ចេក​វិទ្យា​​ នៃ​​​លេខា​​ធិការ​ដ្ឋាន​ ​គ.​ជ​.​ប​.​ភ​ ​(ទី​តាំង​​មូល​ដ្ឋាន​ទ័​ព​​​អាកាស​ ពោធិ៍​ចិន​តុង) ​បាន​​បើក​​កិច្ច​ប្រ​ជុំ​ផ្ទៃ​​​ក្នុង ​ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​ពីលោក​​ ប៉ឹល​ ច័ន្ទវីរៈ​ ​ប្រ​ធាន​នាយក​​​ដ្ឋាន​​​​ លោក សរ សេរីវាសនា អនុ​ប្រធាន​នាយក​​​ដ្ឋាន​ និង​​មាន​​ការ​​ចូល​​​រួម​​​ពី​មន្ត្រី​​​​ជំនាញ​ទទួល​ខុស​​ត្រូវ​​​​កា​រិយា​​ល័យ​ចំណុះ​ទាំង​​​​៤​ ​​ព្រម​​​ទាំង​​​មន្ត្រី​​​ដែល​​​ជា​​​ស​មា​ជិ​ក​-សមា​ជិកា​ ​ជា​​​ច្រើន​​​រូប​​​ទៀត​​​ ។

កិច្ច​ប្រ​ជុំ​នៅ​ព្រឹក​នេះ​ក្រោម​របៀប​វារៈ​សំខាន់ៗ​ចំនួន​ ០៣ រួម​មាន ៖

១- ការ​រៀប​ចំរចនា​សម្ព័ន្ធ​ថ្មី​ ថ្នាក់​ការិ​យាល័យ​មួយ​ចំនួន​

២- ការ​កែ​សម្រួល​សមាស​ភាព​ ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​

៣- ការ​កសាង​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​ ២០១៥

​​ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​នោះ​ លោក​​ ប៉ឹល​ ច័ន្ទវីរៈ​ ​ប្រធាន​នាយក​​​ដ្ឋាន​​ បាន​លើក​ឡើង​ពី​ការ​ងារ​សំខាន់ៗ​​មួយ​ចំនួន​ ដែល​នាយក​ដ្ឋាន​ត្រូវ​បន្ត​ការ​អនុវត្ត ក្នុង​នោះ​ក៍​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​​ពី​គ្រប់​មន្រ្តី​នៅ​តាម​ការិ​យាល័យ​នានា​ផង​ដែរ​ ។​ លោក​ប្រ​ធាន​នាយក​ដ្ឋាន​ ក៍បាន​ផ្តាំ​ផ្ញើរ​ដល់​មន្រ្តី​ទាំង​​​អស់​ ឲ្យ​បន្ត​ការ​ខិត​ខំ​សំរេច​ការងារ​ដែល​នៅ​សេស​សល់​ និង​រក្សា​នូវ​វប្បធម៌​នៃ​ការ​ចែក​រំលែក​ ជា​ពិសេស​គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​កំណត់​​របប​​នៃ​​ការ​​រាយ​​ការណ៍​​ ការ​​បង្កើត​​ផែន​​ការ​​ ការ​​អនុវត្ត​​ការ​​ងារ​ និង​​ការ​​ត្រួត​​ពិនិត្យ​​ការងារ​ ដែល​​វា​​ជា​​រួប​មន្ត​មួយ​​ជម្រុញ​​ឲ្យ​​ការងារ​​ដែល​​យើង​​កំពុង​​ប្រតិបត្តិ​​រឹត​​តែ​​មាន​​ប្រសិទ្ធិ​ភាព​​ និង​​ទទួល​​បាន​​លទ្ធ​​ផល​​ខ្ពស់​ ​។ ​លោក​ក៍បាន​ផ្តាំ​ផ្ញើរ​ទៅ​កាន់​ការិ​យាល័យ​និមួយៗ​ ត្រូវ​តែ​អនុវត្ត​របប​ប្រជុំ​ផ្ទៃ​ក្នុង​ប្រចាំ​សប្តាហ៍​ តាម​ការិ​យាល័យ​របស់​ខ្លួន​ឲ្យ​បាន​ទៀត​ទាត់​ ដើម្បី​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ ។

កិច្ច​ប្រ​ជុំ​នេះ​បាន​បញ្ចប់​ទៅ នៅ​វេលា​ម៉ោង​១០:០០នាទី​ ព្រឹក​ថ្ងៃ​ដដែល​ប្រកប​ដោយ​បរិយា​​កាស​​​ស្និទ្ធ​ស្នាល​ និង​ការ​ទទួល​ខុស​ត្រូវខ្ពស់​ ៕

01 02 03 04