វគ្គ​ហ្វឹក​ហ្វឺន​ស្តី​អំពី​បច្ចេក​ទេស​ និង​នីតិវិធី​នៃការ​ប្រើប្រាស់​ឧបករណ៍​រាវរក​សារ​ធាតុ​វិទ្យុ​សកម្ម​នៅ​ខេត្តសៀមរាប

0

សៀមរាប ៖ ​បន្ទាប់​ពី​បាន​ដំណើរ​ការ​វគ្គ​ហ្វឹក​ហ្វឺន​បញ្ចប់​ដោយ​ជោគ​ជ័យ​នៅ​រាជ​ធានី​ភ្នំពេញ​រួច​មក ​នៅ​ព្រឹក​ថ្ងៃ​ទី០៥​ ខែ​ មីនា​ ឆ្នាំ​ ២០១៥​ នេះ​ លេខា​ធិកា​រដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ បាន​បន្ត​​បើក​វគ្គ​ហ្វឹក​ហ្វឺន​ស្តី​អំពី​បច្ចេក​​ទេស​ និង​របៀប​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវរក​សារ​ធាតុ​វិទ្យុ​សកម្ម​ ដែល​​បាន​​​ប្រារព្វ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀម​រាប​ រយៈ​ពេល​ ០២​ថ្ងៃ​ (០៥-០៦ ខែ មីនា ឆ្នាំ​២០១៥) ដោយ​មាន​ការ​សម្រប​សម្រួល​ និង​ធ្វើ​បទ​បង្ហាញ​ដោយ​​តំណាង​មក​ពី​សហគមន៍​អឺរ៉ុប​ និង​មាន​ការ​ចូល​រួម​ពី​មន្រ្តី​នៅ​ក្នុង​លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ មន្ត្រី​គយ​ប្រចាំ​ការ​នៅ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​សៀមរាប​ អាជ្ញា​ធរ​​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប​ តំណាង​ក្រុម​ហ៊ុន​ខេម​ ចូលរួម​ជា​ច្រើន​រូប​ផង​ដែរ​ ។

អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​នេះ​​ ​ឯកឧត្តម អ៊ុឹង អៀង ​សមាជិក​​ ល.គ.ជ.ប.ភ​ តំណាង​ដ៏ខ្ពង់​ខ្ពស់​ ឯកឧត្តម​​ទេសរដ្ឋ​មន្រ្តី​ ឱម​​ ​​​យ៉ិន​​​​ទៀង​​ ​​អនុ​ប្រ​ធាន​ ល.គ.ជ.ប.ភ​ បាន​ថ្លែង​ការ​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​ភាគី​សហគមន៍​អឺរ៉ុប​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ ក្នុង​ការ​ចូល​រួម​សហការ​ដើម្បី​ឲ្យ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ទទួល​បាន​លទ្ធ​ផល​ល្អ​ ។ ​ឯកឧត្តម​ បន្តថា​ វគ្គនេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​ស្វែង​យល់​ពីរបៀប​ដំណើរ​ការ​ និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុសកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​ ហើយ​ក្រោយ​ពី​បញ្ចប់​វគ្គហ្វឹក​ហ្វឺន​នេះ​ លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ និង​ប្រគល់​ ក៏ដូច​ជាយក​ទៅ​បំពាក់​នៅ​សាខាគយ​ និង​រដ្ឋាករ​ ប្រចាំ​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប​ ដើម្បី​ប្រើ​ប្រាស់​ការ​​ងារ​ជាក់ស្តែង​ ។​ ឯកឧត្តម​ អ៊ុឹង អៀង​ បាន​គូស​បញ្ជាក់ថា​ នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ ដែល​ការងារ​នេះ​លេខាធិកា​រដ្ឋាន​ ​គ.ជ.ប.ភ​ បាន​ចាប់​ផ្តើម​អនុវត្ត​តាំង​ពីឆ្នាំ​ ២០០៩​ មក​ម្ល៉េះ​ ក្នុង​នោះ​ដោយ​មាន​ការចុះ​កិច្ច​ព្រម​ព្រៀង​អនុសារណៈ​នៃ​ការ​យោគ​យល់​​​​ រវាង​លេខា​ធិកា​រដ្ឋាន​ គ.ជ.ប.ភ​ ក្រសួង​ថាម​ពល​សហ​រដ្ឋ​អាមេរិក​ និង​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ ខេត្ត​ព្រះ​សីហនុ​។​ ​ហើយ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ​លេខាធិការដ្ឋាន​ គ.ជ.ប.ភ​​ ​ក៏​ទើប​តែ​បាន​​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​​ដូច​គ្នា​នេះ​​ជូន​ដល់​​មន្រ្តី​​គយ​​នៅ​ព្រ​​លាន​​យន្តហោះ​អន្តរ​ជាតិ​​​ភ្នំ​ពេញ​​ផង​ដែរ​ ​។

នៅ​ក្នុង​ថ្ងៃទី១​ នៃ​វគ្គនេះ​ តាម​រយៈ​បទ​បង្ហាញ​របស់​មន្រ្តី​មក​ពី​សហគមន៍​អឺរ៉ុប​​ បាន​ឲ្យ​ដឹង​ថា​ ​ចំពោះ​វគ្គ​ហ្វឹកហ្វឺន​នេះ​ ក្រុម​របស់​លោក​និង​ធ្វើ​ការបង្ហាញ​ពីការ​បង្ការ​មិន​ឲ្យ​មាន​ការ​រត់​ពន្ធ​សារធាតុ​វិទ្យុសកម្ម​នុយ​ក្លេអ៊ែរ​ ក្នុង​នោះ​ក៏​និង​មាន​បទ​បង្ហាញ​ជា​បន្តបន្ទាប់​អំពី​ការ​យល់​ដឹង​ពី​អាវុធ​មហា​ប្រល័យ​ និង​ការ​គំរាម​កំហែង,​ ស្វែង​យល់​ពីរូបវិទ្យា​ វិទ្យុ​សកម្ម​ជា​មូលដ្ឋាន​ និង​ការ​ការពារ​វិទ្យុសកម្ម,​ ទិដ្ឋភាព​រួម​នៃ​បរិក្ខារ​រាវរក​វិទ្យុសកម្ម,​ ការ​ពិនិត្យ​ដំបូង​លើ​ឧបករណ៍​រាវរក​វិទ្យុសកម្ម,​ ការ​ឆ្លើយ​តប​ប្រតិ​បត្តិ​ការ​ចំពោះ​ការ​រាវរក​ ហើយ​ក៏មាន​ការ​អនុវត្ត​លំហាត់​ជាក់​ស្តែង​ដោយ​ស្វែង​យល់​ពីឧបករណ៍​ទាំង​នេះ​ផងដែរ​ ៕​

02 04 03 01