លេខាធិការ​ដ្ឋាន​ គ.ជ.ប.ភ​ ចូលរួម​ជាមួយ​ អគ្គនាយក​ដ្ឋានគយ​ និង​រដ្ឋាករ​កម្ពុជា​ និង​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ ពិភាក្សា​ជាមួយ​តំ​ណាង​របស់​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក​ លើ​គំរោង​សិក្សា​ និង​បំពាក់​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុសកម្ម​

0

កំពង់​ផែ​ភ្នំពេញ​ចំណត​ទូដាក់​ទំនិញថ្មី​ (ខ្សុំ-ខេត្តកណ្តាល)​ ៖ ក្នុង​គំរោង​ទស្សនៈ​កិច្ច​សិក្សា​លើ​គំរូ​ប្លង់​លំអិត​របស់​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក​ បាន​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃទី​ ១៣-១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៥ នៅ​សាល​ប្រជុំ​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ នា​ចំណត​ទូទុក​ដាក់​ទំនិញ​ថ្មី​ ក្នុង​ខេត្តកណ្តាល​ ដែល​មាន​ស​មាស​ភាព​មក​ពី​លេខាធិការ​ដ្ឋាន​ គ.ជ.ប.ភ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (សាខាគយ ​និង​រដ្ឋាករ​ប្រចាំ​កំពង់​ផែ​ភ្នំពេញ)​ និង​តំណាង​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ ពិភាក្សា​ជា​មួយ​តំណាង​របស់​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក​ និង​តំណាង​ក្រុម​ហ៊ុន​ សេស​តិច​ របស់​សហរដ្ឋ​អាមេរិក​ផងដែរ​ ។ ក្រៅ​ពី​ការ​ពិភាក្សា​លើគំ​រោង​ប្លង់​ទីតាំង​ដែល​ត្រូវ​បំពាក់​ឧបករណ៍​ដែល​ត្រូវ​តម្លើង​ គណៈ​ប្រតិភូក៏​បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​សំរាប់​ការ​តម្លើង​ផង​ដែរ​ ដែល​រួម​មាន​ទីតាំង​សំរាប់​ការ​បំពាក់​ឧបករណ៍​ Radiactive​ Portal Monitor ​(RPM)​ ទីតាំង​ត្រួត​ពិនិត្យ​លើកទី​ ២​ (Secondary Inspection)​ និង​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​លើស​ម្លេងរោទ៍​ ( CAS)​ ។

ក្រោយ​ការ​សិក្សា​ និង​ពិភាក្សា​ចប់​ គំរោង​បំពាក់​ឧបករណ៍​អាច​នឹង​ត្រូវ​បាន​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ត្រីមាស​ទី៣​ ក្នុង​ឆ្នាំនេះ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើម​ត្រីមាស​ឆ្នាំ២០១៦​ សំរាប់​ដាក់​ឲ្យ​ដំណើរ​ការ​ ។ សូម​បញ្ជាក់​ថា ​នេះ​ជា​គំរោង​រួម​គ្នា​រវាង​ភាគី​កម្ពុជា​ (ល.គ.ជ.ប.ភ​ អគ្គនាយក​ដ្ឋានគយ​ និងរដ្ឋាករ​កម្ពុជា​ កំពង់​ផែស្វយ័ត​ភ្នំពេញ)​ និង​ភាគី​សហរដ្ឋ​អាមេរិក​ (ក្រសួង​ថាមពល​ និង​ក្រសួង​ការពារជាតិ)​ រួម​ជា​មួយ​និង​គំរោង​សិក្សា​ស្រាវ​ជ្រាវ​រួម​របស់​សហគមន៍​អ៊ឺរ៉ុប​ ៕

01 02 03 04 05