ល.គ.ជ.ប.ភ​ បន្ត​រៀបចំ​ចងក្រង​សៀវភៅ​បទដ្ឋាន​នីតិវិធី​ប្រតិបត្តិ​ សម្រាប់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

0

ក្រោយ​ពីបញ្ចប់​កិច្ច​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​រវាង​ លគជបភ​ ជា​មួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​ កាល​ពីថ្ងៃ​ទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ រួចមក​ នៅ​រសៀល​ថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ២០១៥​ នេះ​ ក្រុម​ការងារ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ អ៊ុឹង អៀង​ និង​មាន​ការ​ចូល​រួម​អម​ដំណើរ​ដោយ​ ឯកឧត្តម​ ប៉ឹល ច័ន្ទវីរៈ​ លោក​ ចាន់ ពិសិដ្ឋ​ និង​លោក​ ហង់ ផល្លា​ បាន​បន្ត​ធ្វើ​កិច្ច​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ដែល​មាន​ដូចជា​ ការិយា​ល័យ​ត្រួត​ពិនិត្យ​គយ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​ក្រុមហ៊ុន​ CAMS​។ ក្នុង​កិច្ច​ពិភាក្សា​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើការ​ចងក្រង​សៀវភៅ​បទដ្ឋាន​នីតិវិធី​ប្រតិបត្តិ​ (Standard of Operation Procedure- SOP)​ សម្រាប់​ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំង​អស់​អនុវត្តន៍​ សំដៅ​មិន​ឲ្យ​មាន​ការ​ជាន់​ដែន​សមត្ថកិច្ច​ក្នុង​ពេល​អនុវត្តន៍​ការងារ​ និង​បង្ហាញ​តួនាទី​នៃ​ ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នីមួយៗ​ ដូចជា​ថាតើ​ គយ​ មានតួនាទីអ្វី?​ អាជ្ញាធរ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួល​ខុស​ត្រូវអ្វី?​ តើ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ និង​ត្រូវ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ណា?​ ដែលអ្វីៗ​អ្នកអស់​នេះ​ គឺមាន​ចងក្រង​នៅ​ក្នុង​សៀវភៅ​បទដ្ឋាន​នីតិវិធី​ប្រតិបត្តិ​នេះ​ទាំងអស់​។

សូម​បញ្ជាក់​ផង​ដែរថា​ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ទទួល​ជំនួយ​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុសកម្ម​មួយ​ចំនួន​រួច​ហើយពី​ សហគមន៍​អឺរ៉ុប​ និង​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក​។

02 04 03 05 01

LEAVE A REPLY

Please enter your comment!
Please enter your name here