ផ្ទុះគ្រាប់បែកក្នុងរថយន្តរងរបួសមនុស្សចំនួន 6 នាក់ក្នុងក្រុង Cairo ប្រទេស អេហ្ស៊ីប

0

ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី 20 ខែ​ សីហា ឆ្នាំ 2015 ម៉ោង​ 11:10 នាទីព្រឹកមិញនេះ :

ទីក្រុង Cairo  ប្រទេស អេហ្ស៊ីប​ : មន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអេហ្ស៊ីបបាននិយាយថា គ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានផ្ទុឡើងនៅក្បែរកន្លែងសន្តិសុខមួយនៅក្នុងតំបន់នៃទីក្រុង Cairo កាលពីព្រឹកមិញនេះដែលបណ្តាលអោយមានមនុស្ស 6​ នាក់រងរបួស ។មន្ត្រីក្រសួងមហាផ្ទៃបានអោយដឹងថា អ្នកបើកបរបានចតរថយន្តនេះនៅពីមុខអគារសន្តិសុខជាតិភាគខាងជើងនៃជាយក្រុង Shubra al-Kheema ហើយបន្ទាប់មកបានឡើងជិះម៉ូតូមួយគ្រឿងគេចខ្លួនបាត់ ។ ជនរងគ្រោះទាំង 6 នាក់នេះជាមន្ត្រីប៉ូលិសទាំងអស់ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយភ្លាមៗ ។

Cairo car bomb