អគ្គីភ័យបានឆាបឆេះនៅក្នុងមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនិងប្រទេសជប៉ុននៅក្នុងទីក្រុង Sagamihara

0

ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២៤ ខែ​ សីហា ឆ្នាំ ២០១៥ :

ទីក្រុង Sagamihara ប្រទេសជប៉ុន : ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងប្រទេសជប៉ុនបានជួយពន្លត់ការឆាបឆេះដ៍សន្ធោសន្ធៅដែលកើតឡើងដោយការផ្ទុះចេញពីមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅទីក្រុង Sagamihara

រហូតមកដល់ពេលនេះនៅមិនទាន់មានរបាយការណ៍អំពីការរងរបួសនៅឡើយទេ។ ភ្លើងដែលបានឆាបឆេះកាលពីពាក់កណ្ដាលយប់នេះត្រូវបានពន្លត់ ពីរ បីម៉ោងបន្ទាប់ពីហេតុការណ៍នោះកើតឡើង។ គួរបញ្ជាក់ផងដែរថាការឆាបឆេះនេះបានកើតឡើងនៅ Sagami Depot ​ដែលជាទីតាំងកងទ័ពរបស់សហរដ្ឋអាមេរិកក្នុងទីក្រុង Sagamihara ដែលមានចម្ងាយ ៤0 គីឡូម៉ែត្រ (២៥ ម៉ាយល៍) ភាគនិរតីនៃទីក្រុងតូក្យូ។ កងទ័ពរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាឃ្លាំងដែលឆេះនេះបានរក្សាទុកឧស្ម័នដែលរួមមាន nitrogen oxygen និង freon ហើយអាជ្ញាធរដែលពាក់ព័ន្ធកំពុងតែស៊ើបអង្កេតពីមូលហេតុនៃការឆេះនេះ។

មន្រ្តីសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថាឃ្លាំងនេះមិនបានរក្សាទុករំសេវ ឬសារធាតុគីមីគ្រោះថ្នាក់អ្វីនោះទេ។ អ្នកស្រុកម្នាក់បានប្រាប់ទូរទស្សន៍ NHK ថានាងបានលឺសំលេងផ្ទុះជាបន្តបន្ទាប់អស់រយៈពេលប្រហែលជា 10 ទៅ 15 នាទី។​ នាងបាននិយាយថា ផ្កាភ្លើងពណ៌ទឹកក្រូចបានឆាបឆេះឡើង ខ្ញុំមើលមិនឃើញផ្សែងអ្វីនោះទេប៉ុន្តែខ្ញុំ​ធុំក្លិនរំសេវ។

_85147807_028682240-1_85147809_028682075-1 _85146895_85146789_85146768_japansagamihara4640815.cxp