Home សកម្មភាព បិទវគ្គបណ្តុះ...

បិទវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន និងថតរូប

13
SHARE

ភ្នំពេញ ៖ បន្ទាប់ពីទទួលកាហ្វឹកហ្វឺនរយៈពេល ០៣ថ្ងៃ លើ​ជំនាញ​សរសេរ​ព័ត៌មាន​ និង​ ថតរូប (កំរិត២) នៅ​អគារ​លេខា​ធិការ​ដ្ឋាន​ ​គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) ទីតាំងក្នុងអគ្គស្នងការនគរបាលជាតិ (ក្បាលថ្នល់) នៅថ្ងៃទី១១ ខែ​កញ្ញា​ ឆ្នាំ២០១៥ ។ ពិធីបិទវគ្គបណ្តុះបណ្តាលបានប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តម​ អ៊ុឹង អៀង អនុប្រធាន​ ល.គ.ជ.ប.ភ ។

ថ្លែង​ក្នុង​ពិធី​បិទ​នៃវគ្គ​ជំនាញ​នេះ ឯកឧត្តម អ៊ុឹង អៀង អនុប្រធាន ល.គ.ជ.ប.ភ មានប្រសាសន៍ទៅកាន់សិក្ខាកាមថា បន្ទាប់​ពី​ចូលរៀនវគ្គនេះហើយ សូមឲ្យសិក្ខាកាមទាំងអស់យកចំណេះដឹងទាំងនេះ ទៅអនុវត្តន៍​ក្នុងការងារប្រចាំថ្ងៃដើម្បីឲ្យ​ការងារ​កាន់​​តែ​ប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា ជំនាញសរសេរព័ត៌មាន និងថតរូបនេះជាជំនាញពិសេសដែល មន្ត្រីនៅនាយកដ្ឋាននីមួយៗ ចំណុះ អោយ​លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំង ភេរវកម្មចាំបាច់ត្រូវតែចេះ សំរាប់ការងារប្រចាំថ្ងៃរបស់ខ្លួន ដែលវគ្គ​ជំនាញ​នេះធា្លប់បានបើកម្តងរួចមកហើយ កាលពីឆ្នាំ ២០១៤ កន្លងទៅ ក្រោមការរៀបចំ និងសំរបសំរួលដោយឯកឧត្តម ប៉ិល ច័ន្ទវិរៈ សមាជិក ល.គ.ជ.ប.ភ និងជាប្រធាននាយកដ្ឋាននេះព័ត៌មានបច្ចេកវិទ្យា ៕

11-09-1511-09-15-111-09-15-211-09-15-3