Home សកម្មភាព វិបត្តិនៅស៊ីរ...

វិបត្តិនៅស៊ីរី : ពួកឧទ្ទាមស៊ីរីដែលហ្វឹកហាត់ដោយសហរដ្ឋអាមេរិក “តែ ៤ ឬ ៥នាក់ប៉ុណ្ណោះ” នៅតែបន្តការប្រយុទ្ធគ្នា

12
SHARE

ប្រភពព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ១៧ ខែ​ កញ្ញា ឆ្នាំ ២០១៥ : 

ប្រទេសស៊ីរី :  គម្រោងមួយរបស់សហរដ្ឋអាមេរិកក្នុងការបណ្តុះបណ្តាលពួកឧទ្ទាមស៊ីរីដើម្បីប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ត្រូវបានទទួលបរាជ័យទាំងស្រុងបន្ទាប់ពីមេបញ្ជាការសហរដ្ឋអាមេរិកម្នាក់បានអោយដឹងថា មានតែ ៤ ឬ  ៥ នាក់ប៉ុណ្ណោះដែលនៅបន្តប្រយុទ្ធគ្នា។

សភាបានអនុម័តទឹកប្រាក់ចំនួន $ ៥០០ លាន ( £ ៣២៣ លាន ) ក្នុងការបណ្តុះបណ្តាលនិងជ្រើសរើសក្រុមឧទ្ទាមប្រមាណជា ៥០០០ នាក់ដែលជាយុទ្ធសាស្រ្តរបស់អាមេរិកដើម្បីប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ។ លោកឧត្តមសេនីយ៍ Lloyd Austin បានប្រាប់សមាជិកសភាថាក្រុមឧទ្ទាមចំនួន ៥៤ នាក់ដំបូងដែលបានបញ្ជប់វគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ជូនមកពីក្រុមសម្ព័ន អាល់កៃដា ( al- Qaeda )។ សមាជិកគណបក្សសាធារណរដ្ឋ Kelly Ayotte  បាននិយាយថា ចំនួនដែលនៅសេសសល់នោះគឺជា “រឿងមួយគួរអោយអស់សំណើច”។

សមាជិកគណបក្សសាធារណរដ្ឋម្នាក់ទៀត Jeff Sessions  ក៍បានអោយដឹងថា “យើងត្រូវតែទទួលស្គាល់ការបរាជ័យនេះ ខ្ញុំមិនចង់អោយវាបរាជ័យទេតែនេះជាការពិត” ។ លោកឧត្តមសេនីយ៍ Austin ដែលជាមេបញ្ជាការយោធាកណ្តាលសហរដ្ឋអាមេរិកបានបង្ហាញខ្លួនមុនកិច្ចប្រជុំសភាគណៈកម្មាធិការប្រដាប់អាវុធ។ សំណួរត្រូវបានសួរថាតើមានក្រុមឧទ្ទាមដែលហ្វឹកហាត់ដោយសហរដ្ឋអាមេរិកប៉ុន្មាននាក់នៅបន្តប្រយុទ្ឋគ្នា លោកបានឆ្លើយថា​ : វាជាចំនួនតូចមួយ … តែ ៤ ឬ ៥ នាក់ប៉ុណ្ណោះ។ លោកបាននិយាយថា ច្បាស់ណាស់យើងមិនអាចសំរេចគោលដៅនៃការជ្រើសរើសក្រុមឧទ្ទាមចំនួន ៥០០០ នាក់ក្នុងរយះពេលមួយឆ្នាំបាននោះទេ ប៉ុន្តែទាមទារការអត់ធ្មត់។”វាត្រូវការពេលវេលាយូរជាងនេះបន្តិចហើយមានតែវិធីនេះទេដើម្បីសម្រេចបាននូវផលវិជ្ជមាននិងប្រសិទ្ធភាពយូរអង្វែង”។

ក្នុងនោះដែលលោកស្រី Christine Wormuth ដែលជាអនុរដ្ឋលេខាធិការគោលនយោបាយការពារជាតិក៏បានបង្ហាញខ្លួនជាមួយលោក និងបានអោយដឹងថាពួកឧទ្ទាមប្រហែលជាង ១០០ នាក់ទៀតនៅតែបន្តការហ្វឹកហាត់នេះ។ លោកស្រីក៏បានអោយដឹងថា ហេតុផលសម្រាប់ចំនួនទាបនេះគឺទាក់ទងនឹងការវាយតម្លៃសមត្ថភាពដែលសហរដ្ឋអាមេរិកបានប្រើជ្រើសរើសក្រុមឧទ្ទាមសំរាប់ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)  ជាជាងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ មិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយទេពាក់ព័ន្ធ នឹងការវាយប្រហារនៅភាគខាងជើងប្រទេសស៊ីរី ដែលមនុស្សមួយចំនួនត្រូវបានសំលាប់មួយចំនួនទៀតត្រូវបានចាប់ខ្លួននិងនៅសេសសល់ត្រូវបានបែកខ្ញែក។ លោកឧត្តមសេនីយ៍​​​​​​ Austin ក៍បានសន្យា “លោករីករាយនឹងសកម្មភាព” ប្រសិនបើមានការស៊ើបអង្កេតបានរកឃើញមន្ត្រីស៊ើបការណ៍សម្ងាត់ការពារជាតិណាមួយបន្ទុចបង្អាក់កម្លាំងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងពួកឧទ្ទាម អាល់កៃដា ( al- Qaeda ) នៅក្នុងប្រទេសស៊ីរី។

របាយការណ៍របស់ក្រុមអ្នកវិភាគស៊ើបការណ៍បានអោយដឹងថាការចោទប្រកាន់នេះត្រូវបានផ្សព្វផ្សាយនៅលើ​ the Daily Beast កាលពីដើមខែនេះ។

01 02 03