Home សកម្មភាព ផ្ទុះ​​​គ្រាប...

ផ្ទុះ​​​គ្រាប់​បែក​៦​ករណី​នៅ​​ខេត្ត​ណារ៉ាត់ធីវ៉ាត់ ប្រទេស​ថៃ​

12
SHARE

ប្រភពព័ត៌មាន Sabay news quoted from Bangkokpost 18/09/2015 http://news.sabay.com.kh/article/483468

ប្រទេសថៃ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២នាក់​បាន​ស្លាប់ និង​ជាង​១០នាក់​ផ្សេង​ទៀត​បាន​រង​របួស​ នៅ​ក្នុង​ករណី​បំផ្ទុះ​៦ករណី​ផ្សេង​គ្នា​ នៅ​ក្នុង​ស្រុក​​ Rangae ខេត្ត Narathiwat ប្រទេស​ថៃ​យប់​មិញ​នេះ។

និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter នាយ​ឧត្តមសេនីយ៍ Prawut Thavornsiri អ្នក​នាំ​ពាក្យ​នគរបាល​ បាន​ឲ្យ​ដឹង​ថា​គ្រាប់​បែក២​ បាន​ផ្ទុះ​នៅ​ម្ដុំ​ជិត​វត្ត Sangkhasitthitharam។ គ្រាប់​បែក​ដំបូង ត្រូវ​គេ​បំផ្ទុះ​ដើម្បី​ឲ្យ​មនុស្ស​ម្នា​ទៅ​ចោម​រោម​មើល ហើយ​ក៏​បំផ្ទុះ​គ្រាប់​បែក​ទី​២​ទៀត ដែល​ធ្វើ​ឲ្យ​​អ្នក​ភូមិ​ដែល​ទៅ​ចោមរោម​មើល ​រងរបួស​ជា​ច្រើន​នាក់។ ការ​ផ្ទុះ​ទី​៣ កើត​ឡើង​នៅ​ជិត​ក្រុមហ៊ុន Tanyongmas Cooperative ដែល​ជា​គ្រាប់បែក​ជាប់​ម៉ូតូ។ វា​បាន​ផ្ទុះ​ពេល​ក្រុម​ទាហាន​​ល្បាត​កំពុង​ដើរ​ទៅ​កាន់​កន្លែង​ផ្ទុះ​ទី១ និង​ទី២ ដែល​ធ្វើ​ឲ្យ​​​ទាហាន​ល្បាត​ម្នាក់ និង​អ្នក​ភូមិ​ម្នាក់​ស្លាប់ និង​របួស​មួយ​ចំនួន​ទៀត។ ឯ​ការ​​ការ​ផ្ទុះ​ទី​៤​នៅ​ទល់មុខ​សាខា​ក្រុមហ៊ុន TOT Plc. ជិត​ស្ថានីយ៍រថភ្លើង​ ប៉ុន្តែ​ក្រោយ​មក​វា​ត្រូវ​បាន​គេ​រកឃើញ​ថា​ជា​ប្រភេទ​ផាវ​ធន់ធំ មិនមែន​ជា​គ្រាប់​បែក​នោះ​ឡើយ។ ការ​ផ្ទុះ​ទាំង​៤​ករណី​ខាង​លើ កើត​ឡើង​ចន្លោះ​ពី​ម៉ោង ៧:២០នាទី ដល់​៨យប់​មិញនេះ។ មនុស្ស​១៤នាក់​បាន​រងរបួស រាប់​បញ្ចូល​ទាំង​ទាហាន​ល្បាត​៤រូប​ផង​ដែរ។ ការ​បំផ្ទុះ​២ករណី​ទៀត​នៅ​ក្នុង​អនុស្រុក Tanyongmas វេលា​ម៉ោង​ ៩:២០នាទី​យប់ ប៉ុន្តែ​មិន​មាន​អ្នក​របួស​ ឬ​ស្លាប់​នោះ​ទេ។

នេះ​ជា​ករណី​បំផ្ទុះ​គ្រាប់​បែក​ជា​ថ្មី ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីសក្ការៈបូជា Erawan ​កាលពីថ្ងៃទី​១៧ សីហា ដោយ​បាន​សម្លាប់​មនុស្ស​អស់​២០នាក់ និង​ជាង​១០០នាក់​ផ្សេង​ទៀត​បាន​រងរបួស៕
Thai 01