មន្ទីរបញ្ចកោណបញ្ជាក់ពីការស្លាប់របស់អ្នកផលិតគ្រាប់បែក

0

ប្រភពព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ២៣ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

វ៉ាស៊ីនតោន (CNN) : មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃអង្គារកន្លងទៅថាអ្នកផលិតគ្រាប់បែកជនជាតិបារាំងម្នាក់ដែលមានជាប់ពាក់ពន្ឋ័ទៅនឹងក្រុមអាល់កៃដា  al-Qaeda  ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីខែកក្កដាកន្លងទៅនេះ។  មន្ទីរបញ្ចកោណក៍បានអោយដឹងទៀតថា​ លោក David Drugeon ត្រូវបានសម្លាប់ក្នុងការវាយប្រហារពីលើអាកាសមួយនៅជិតទីក្រុងអាឡេប៉ូ Aleppo ប្រទេសស៊ីរី។

លោក Drugeon មានជាប់ពាក់ពន្ឋ័ជាមួយនឹងក្រុម Khorasan ដែលជាបណ្តាញប្រតិបត្តិការចាស់របស់ក្រុមអាល់កៃដា al-Qaeda។​ លោក Paul Cruickshank  អ្នកវិភាគភេរវកម្មរបស់បណ្តាញសារព័ត៌មាន CNN បានរាយការណ៍កាលពីខែមុននេះថាគណនីយ Twitter មួយដែលអះអាងថាជាកម្មសិទ្ធិរបស់ Sanafi al Nasr  ដែលជាឥស្សរជនជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមអាល់កៃដា al-Qaeda ក្នុងប្រទេសស៊ីរីបានប្រកាសពីការស្លាប់របស់លោក Drugeon កាលពីខែកក្កដាកន្លងទៅនៅក្នុងការវាយប្រហារតាមអាកាសភាគខាងលិចទីជនបទនៃទីក្រុងអាឡេប៉ូ Aleppo ប្រទេសស៊ីរី។ លោក Cruickshank បាននិយាយថា : វាជាការទទួលយកមួយដ៏ធំ។ លោក Drugeon គឺអ្នកជំនាញខាងផលិតគ្រាប់បែកម្នាក់ដែលធ្លាប់ទៅកាន់តំបន់អឺរ៉ុបនិងលោកខាងលិច ដែលលោកអាចបំពាក់ជាមួយនឹងឧបករណ៍ដើម្បីកំណត់គោលដៅយន្តហោះដឹកអ្នកដំណើរបាន។

លេខាធិការនៃមន្ទីរបញ្ចកោណលោក Peter Cook បាននិយាយថា : ក្នុងនាមជាអ្នកជំនាញខាងគ្រឿងផ្ទុះ លោកបានបណ្តុះបណ្តាលជនជ្រុលនិយមផ្សេងទៀតនៅក្នុងប្រទេសស៊ីរីនិងរៀបចំគម្រោងវាយប្រហារប្រឆាំងនឹងគោលដៅរបស់ពួកលោកខាងលិច។ មន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបាននិយាយថា លោក Drugeon កើតក្នុងឆ្នាំ ១៩៨៩ នៅជាយក្រុងវ៉ែន Vannes​  នៃប្រទេសបារាំងនៅលើឆ្នេរសមុទ្រ Brittany។ លោកបានធ្វើដំណើរជាច្រើនលើកទៅប្រទេសអេហ្សីបដើម្បីសិក្សាភាសាអារ៉ាប់។

កាលខែមេសាឆ្នាំ ២០១០ លោកបានចាកចេញពីប្រទេសបារាំងធ្វើដំណើរទៅកាន់តំបន់កុលសម្ព័ន្ធនៅប៉ាគីស្ថានមុនពេលចូលរួមជាមួយក្រុមប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មន្ត្រីរូបនេះជឿថាការស្លាប់របស់លោកនឹងកាត់បន្ថយដល់ប្រតិបត្ដិការរបស់ក្រុមអាល់កៃដា al-Qaeda ប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន។

លោក Cook ក៏បានបញ្ជាក់ផងដែរថាការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ១០ ខែកញ្ញាដែលបានសម្លាប់លោក Abu Bakr al-Turkmani ដែលជាមេដឹកនាំជាន់ខ្ពស់របស់ក្រុម ISIL នៅជិតតាល់អាហ្វា Tal Afar ប្រទេសអ៊ីរ៉ាក់។ លោក Cook  បានបន្តទៀតថា “លោក Abu Bakr al-Turkmani គឺជារដ្ឋបាលនៃក្រុម ISIL។ គាត់ជាមរតកមួយរបស់ក្រុមអាល់កៃដាal=Qaeda នៅក្នុងប្រទេសអ៊ីរ៉ាក់ (AQI) មុនពេលចូលរួមជាមួយក្រុម ISIL និងជាសហការីជិតស្និទ្ធជាមួយនឹងមេដឹកនាំជាន់ខ្ពស់របស់ក្រុម ISIL ជាច្រើននៅក្នុងតំបន់ Mosul និងតាល់អាហ្វា Tal Afar ប្រទេសអ៊ីរ៉ាក់​”។ ការស្លាប់របស់គាត់នឹងរំខានដល់ប្រតិបត្តិការរបស់ក្រុម ISIL ក្នុងតំបន់តាល់អាហ្វា Tal Afar ដែលប៉ះពាល់សេរីភាពរបស់ក្រុមជ្រុលនិយម និងការធ្វើសមយុទ្ធនៅតំបន់ដែលក្រុម ISIL គ្រប់គ្រង។ មន្ត្រីជាន់ខ្ពស់ការពារជាតិបានឱ្យដឹងថាលោក al-Turkmani និងលោក Drugeon មានគោលដៅប៉ងក្នុងការធ្វើកូដកម្មរបស់ខ្លួនបាន។ ក្នុងករណីលោក Drugeon  និងប្រតិបត្តិការ Khorasan មួយទៀតដែលធ្វើដំណើរនៅក្នុងយាន្តជំនិះដូចគ្នាក៏ត្រូវបានគេសម្លាប់ផងដែរ។

Bomb Maker Al Qaida