ប៉ូលីសបកស្រាយអំពីការបំផ្ទុះគ្រាប់បែកតាមទូរសព្ទ័

0

ប្រភពព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី ២៧ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

បាងកកប្រទេសថៃ៖ ប៉ូលីសកំពុងធ្វើការលើទ្រឹស្តីបំផ្ទុះគ្រាប់បែកនៅទីសការៈ Erawan ដោយប្រើប្រាស់ទូរស័ព្ទដៃ បន្ទាប់ពីការរៀបគម្រោងដោយជនជាប់សង្ស័យសំខាន់ Adem Karadag។ការចោទប្រកាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃ សៅរ៍ខណៈដែលជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានបញ្ជូនទៅកាន់ចំនុចប្រសព្វរ៉ាឆាប្រាសុង (Ratchaprasong) និងតំបន់ផ្សេងទៀត ជាប់ពាក់ព័ន្ធពីការបំផ្ទុះគ្រាប់បែក ដើម្បីធ្វើការសម្តែងឡើងវិញ នៃព្រឹត្តិការណ៍ដែលឈាន ដល់ការផ្ទុះដែលបានសម្លាប់មនុស្សកាលពី ថ្ងៃ១៧ សីហា ដែលសម្លាប់មនុស្ស ២០ នាក់ និងរងរបួសជាង ១០០ នាក់ផ្សេងទៀត។ អ្នកនាំពាក្យប៉ូលីសនាយឧត្តមសេនីយ៍ Prawut Thawornsiri បានឱ្យដឹងថាទោះបីជាលោក Mieraili មិនបានឆ្លើយសារភាពពីការបំផ្ទុះគ្រាប់បែកក៏ដោយ, ក៏អ្នកសើបអង្កេតចោទប្រកាន់ថាលោកបានប្រើប្រាស់ទូរស័ព្ទដៃមួយដែលក្រោយមកគាត់បានបោះចូលទៅក្នុងប្រឡាយសែនសៀប។

លោក Karadag ត្រូវគេបានស្គាល់ថាជា Bilal Turk ឬ Bilal Mohammed ត្រូវបានចាប់ខ្លួនក្នុងណុងចូកកាលពីថ្ងៃទី ២៩ ខែសីហាខណៈដែលលោក Mieraili ត្រូវបានចាប់ខ្លួននៅខេត្តស្រះកែវកាលពីថ្ងៃទី ១ ខែកញ្ញាកន្លងទៅនេះ។ តាមប្រភពពីប៉ូលិសមួយបាននិយាយថាលោក Mieraili បានសារភាពថាលោកគ្រាន់តែបញ្ជូនកាបូបដែលមានផ្ទុកគ្រឿងផ្ទុះទៅឲ្យលោក Karadag តែប៉ុណ្ណោះ។ ប៉ូលីសជឿថាគាត់ឈរនៅខាងក្រៅ ក្បែរផ្សារ CentralWorld ដើម្បីថតយករូបនៃការផ្ទុះនោះ។ នាយឧត្តមសេនីយ៍ Prawut និយាយថាកាខឹងសម្បាជុំវិញការជួញដូរមនុស្ស ដែលអ្នកប្រព្រឹត្តិអាជីវកម្មខុសច្បាប់ត្រូវបានរារាំងដោយការបង្រ្កាបរបស់រដ្ឋាភិបាលគឺនៅតែជាការជម្រុញបំផុតសម្រាប់ការបំផ្ទុះគ្រាប់បែក។

ស្នងការប៉ូលិសជាតិលោកឧត្តមសេនីយ៍ Somyot Poompunmuang នឹងផ្តល់ព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹងករណីផ្ទុះគ្រាប់បែកនៅទីសក្ការៈបូជា និងការផ្ទុះគ្រាប់បែកមួយផ្សេងទៀតនៅឯផែ Sathon កាលពីថ្ងៃទី ១៨ ខែសីហា កន្លងទៅនោះ។ ដីកាចាប់ខ្លួនជាច្រើនទៀតនឹងត្រូវចេញដើម្បីស្វែងរកជនសង្ស័យផ្សេងទៀតនៅសប្តាហ៍នេះ។ លោក Karadag ត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាត។ លោកឧត្តមសេនីយ៍ Somyot ថ្លែងថា : ថ្ងៃនេះប៉ូលីសជឿជាក់ថា Adem និង Yusufu ជាអ្នកវាយប្រហារយ៉ាងពិតប្រាកដ។ Adem គឺបុរសពាក់អាវលឿងដែលជាអ្នកដាក់គ្រាប់បែក។ Yusufu ជាអ្នកបំផ្ទុះគ្រាប់បែក។ លោកឧត្តមសេនីយ៍បានបន្តថាលោក Karadag បានឆ្លើយសារភាពស្របពេលជាមួយនឹងចម្លើយសាក្សីនិងភស្តុតាងដែលប៉ូលីសទទួលបាន។

លោកឧត្តមសេនីយ៍ Somyot  ចោទប្រកាន់លោក Karadag និងលោក Mieraili  អំពីការឆ្លើយដាក់ ជនសង្ស័យផ្សេងទៀត ដែលក្រុមប៉ូលីសកំពុងធ្វើការស្វែងរកភស្តុតាង។ ប៉ូលីសកំពុងតែប្រម៉ាញ់ជនសង្ស័យម្នាក់ទៀតដែលពាក់អាវពណ៌ខៀវអាវ ដែលគេស្គាល់តែឈ្មោះ Zubair  ដែលជឿថាជាបុរសម្នាក់ដែលឃើញនៅលើវីដេអូសុវត្ថិភាព CCTV មុនពេលនៃការផ្ទុះនៅផែ Sathon។ ប៉ូលីសពីរ ក្រុមនិងយោធាបាននាំយកលោក Karadag និងលោក Mieraili ទៅចំណុចជាច្រើនដែលពួកគេបានទៅកាលពីថ្ងៃទី ១៧ សីហា មុនពេលនិងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនេះ។ លោក Karadag ចាប់ផ្ដើមចេញពីទីសក្ការះបូជា Erawan ដែលជាកន្លែងចោទប្រកាន់ថាគាត់បានដាក់កាតាបដែលមានផ្ទុកគ្រាប់បែកនោះ។ ជនសង្ស័យរូបនេះបានចេញពីរថយន្តមួយ ពាក់អាវយឺតពណ៌លឿងដោយមានអាវការពារគ្រាប់ ខ្នោះដៃនិងកាន់ថង់ប្លាស្ទិចធំមួយ។ លោកត្រូវគេនាំទៅកាន់ទីសក្ការៈបូជាដែលជាកន្លែងដែលគាត់បានអង្គុយនៅលើកៅអីបង់ និងទុកកាបូបនៅពីក្រោយហើយចាកចេញពីកន្លែងកើតហេតុ។ បន្ទាប់មកគាត់ត្រូវបានគេនាំទៅ Soi Mahatlek Luang ដែលជាកន្លែងដែលគេគិតថាគាត់ជិះម៉ូតូដុបដើម្បីធ្វើដំណើរទៅកាន់ចំណតរថយន្តក្រុងមួយនៅជិតឧទ្យាន Lumpini។ ចំណុចទីបីគឺជាខ្លោងទ្វាទី ៥ នៃឧទ្យាន Lumpini ដែលជាកន្លែងដែលជនសង្ស័យរូបនេះត្រូវបានគេឃើញចូលទៅក្នុងបន្ទប់ទឹកលេខ ៦ ដើម្បីដោះសក់ពាក់ វ៉ែនតានិងប្តូរពីអាវយឺតពណ៌លឿងទៅពណ៌ប្រផេះវិញ។

ប៉ូលីសជឿជាក់ថាលោក Karadag បានចាកចេញពីឧទ្យាននេះតាមខ្លោងទ្វារទី ៤ និងបានជិះតាក់ស៊ីទៅ Pool Anant Apartment នៅ ណងឆុក​ ( Nong Chok ) ដែលជាកន្លែងបង្កើតគ្រាប់បែកដែលត្រូវបានរកឃើញនៅថ្ងៃនៃការចាប់ខ្លួនរបស់គាត់។ ក្រោយមកប៉ូលិសបាននាំលោក Karadag ទៅស្ថានីយ៍រថភ្លើង Hua Lamphong ដែលជាកន្លែងដែលគាត់ទទួលកាតាបពីលោក Mieraili មុនពេលដែលលោកធ្វើដំណើរតាមម៉ូតូកង់បីទៅទីសក្ការៈបូជានោះ។ លោកក៏ត្រូវបាននាំយកទៅយានដ្ឋានរ៉ឺម៉កកង់បីនៅជិតវិហារ Wat Duang Khae និងទៅតំបន់ដែលនៅខាងក្រៅសណ្ឋាគាររ៉ាម៉ាដា ( Ramada ) ដែលជាកន្លែងដែលគាត់បានជួបនឹង Zubair។ បន្ទាប់ពីដំណើរការសកម្មភាពឡើងវិញ ជនសង្ស័យទាំងពីរត្រូវបាននាំត្រលប់ទៅកាន់រង្វង់កងទ័ពទី ១១ ដែលពួកគេត្រូវបានឃុំខ្លួន។ សំណើសុំការឃុំខ្លួនពួកគេសម្រាប់ ១២ ថ្ងៃបន្ថែមទៀតត្រូវបានអនុម័តកាលពីម្សិលមិញនេះ។

Bangkok Bomb 01 Bangkok Bomb 02