ការប៉ះទង្គិចនៅស៊ីរី : ប្រទេសរុស្ស៊ីចង់ឱ្យមានការ “សម្របសម្រួល” ប្រឆាំងនឹងពួកឧទ្ទាមអ៊ីស្លាម IS

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន BCC ចេញផ្សាយថ្ងៃទី ២៨ ខែ​ កញ្ញា ឆ្នាំ ២០១៥ :

លោកប្រធានាធិបតីប្រេទសរុស្ស៊ី វ្ល៉ាឌីមៀរពូទីន (​Vladimir Putin) បានអំពាវនាវទៅក្នុងតំបន់អំពី “រចនាសម្ព័ន្ធនៃការសម្របសម្រួល” ក្នុងការប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធជីហាដរដ្ឋអ៊ីស្លាម (IS)។លោកពូទីនបានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកដល់ប្រធានាធិបតីប្រទេសស៊ីរី លោក បាសាអាល់អាសាដ (​Bashar al-Assad) ដែលបណ្តាប្រទេសលោកខាងលិច និងបក្សប្រឆាំងស៊ីរីបាននិយាយថាត្រូវតែទៅ។ វិបត្តិនេះត្រូវបានចាត់ទុកជារបៀបវារៈខ្ពស់នៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក (New York)។ លោកពូទីននឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារាក់អូបាម៉ា (​Barack Obama) ដើម្បីពិភាក្សាអំពីបញ្ហានេះនៅថ្ងៃចន្ទ។ ទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងលោកខាងលិចត្រូវបានផ្ទុះឡើងដោយឧបសម្ព័ន្ធរបស់ទីក្រុងម៉ូស្គូនៃឧបទ្វីបរបស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុននិងគាំទ្រដល់ក្រុមឧទ្ទាមផ្តាច់ខ្លួន។ សុន្ទរកថាគាត់នៅអង្គការសហប្រជាជាតិនិងកិច្ចប្រជុំជាមួយលោកប្រធានាធិបតីអូបាម៉ានឹងធ្វើអោយលោកពូទីនស្ថិតនៅចំកណ្តាល : ការវិលត្រឡប់ទៅកាន់ឆាកអន្ដរជាតិសម្រាប់មេដឹកនាំម្នាក់ ដោយចាប់អារម្មណ៍អំពីជម្លោះក្នុងប្រទេសអ៊ុយក្រែន។

ហើយប្រសិនបើលោកអាចបញ្ជុះបញ្ជូលឱ្យលោកប្រធានាធិបតីអូបាម៉ាដាក់ទុកមួយឡែកពីភាពខុសគ្នារបស់ប្រទេសទាំងពីរ ហើយបែរមករួមគ្នាប្រយុទ្ឋប្រឆាំងរដ្ឋអ៊ីស្លាម នោះប្រទេសរុស្ស៊ីនឹងឈានឡើងច្រើនកំរិតទៀតដូចជា : រក្សាកម្រិតឥទ្ធិពលក្នុងប្រទេសស៊ីរី បង្កើនសន្តិសុខជាតិប្រទេសរុស្ស៊ី (ក្រុងម៉ូស្គូ ទទួលស្គាល់ថាការបង្កើតរដ្ឋអ៊ីស្លាមជាការគំរាមកំហែងដល់រុស្ស៊ី) និងធ្វើអោយប្រទេសរុស្ស៊ីកាន់តែមានកេរឈ្មោះក្នុងឆាកអន្តរជាតិ។ បើសិនជាលោកប្រធានាធិបតី Vladimir Putin សម្រេចបាននូវជំហាននេះ វាអាចជាជំហានដំបូងក្នុងការឆ្ពោះទៅរកការបន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ប៉ុន្តែជាដំបូង លោកត្រូវបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យជឿទុកចិត្តលោកជាមុនសិន ដែលវាអាចមិនមែនជាការងាយស្រួលនោះទេ។

Pu tin 29-09-15

Pu tin 29-09-15-1