រុស្ស៊ី៖ ប្រទេសទួរគីទទួលស្គាល់ជាផ្លូវការលើការវាយប្រហារមកលើយន្តហោះ SU-២៤ ថាជាការគ្រោងទុក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ​ ធ្នូ ឆ្នាំ ២០១៥

ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានអោយដឹងថាសេចក្តីថ្លែងការណ៍ថ្មីមួយដោយមន្ត្រីប្រទេសទួរគីបានបង្ហាញពីការប្រុងប្រយត្ន័ខ្ពស់នៃជើងហោះហើររបស់កងទ័ពអាកាសប្រទេសរុស្ស៊ីក្នុងប្រទេសស៊ីរីដែលអាចចាត់ទុកថាការទទួលស្គាល់ជាផ្លូវការក្នុងប្រតិបត្ដិការបាញ់ទម្លាក់យន្តហោះ Su-២៤ នោះគឺជាជំហានមួយដែលបានគ្រោងទុក។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីលោកមេបញ្ជាការ Igor Konashenkov ប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា នៅថ្ងៃទី ២៤ ខែវិច្ឆិកា យន្តហោះចម្បាំងប្រទេសទួរគីបាញ់គ្រាប់រ៉ុកែតមកលើយន្តហោះ SU-២៤ របស់យើង មេបញ្ជាការប្រទេសទួរគីដឹងច្បាស់ណាស់អំពីពេលវេលានិងទីកន្លែងដែលយន្តហោះទម្លាក់គ្រាប់បែករបស់យើងក្នុងដំណើរការបេសកកម្មរបស់ពួកគេ។ លោកបានបន្ត​ថាសេចក្តីថ្លែងការណ៍បានធ្វើថ្មីៗនេះដោយលោកឧបនាយករដ្ឋមន្រ្តីប្រទេសទួរគី Numan Kurtulmus ដែលលោកបានផ្តល់ព័ត៌មានអំពីជើងហោះហើររបស់យន្តហោះប្រទេសរុស្ស៊ីនៅក្នុងប្រទេសស៊ីរីដែលអាចចាត់ទុកថាជាការទទួលស្គាល់ជាផ្លូវការដោយប្រទេសទួរគីអំពីប្រតិបត្ដិការកំទេចយន្តហោះរុស្ស៊ីក្នុងប្រទេសស៊ីរីនិងសម្លាប់ទាហានរុស្ស៊ីគឺជាជំហានមួយដែលបានគ្រោងទុក។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្សីក៏បាននិយាយថា ទន្ទឹមនឹងនេះកងទ័ពអាកាសប្រទេសរុស្ស៊ីបានដំណើរការប្រតិបត្តិការជើងហោះហើរ ៣០២ដង និងកំណត់គោលដៅក្រុមភេរវករចំនួន ១០៩៣ កន្លែងចាប់តាំងពីថ្ងៃទី ១៨ រហូតមកដល់ថ្ងៃទី ២៣ ខែធ្នូ។ ការវាយប្រហារនេះបានធ្វើឡើងនៅក្នុងខេត្ត Aleppo, Idlib, Hama, Homs និងខេត្ត Deir EZ-Zor។ លោកនិយាយថា យន្តហោះ SU-៣៤ របស់រុស្ស៊ីបានបំផ្លាញឃ្លាំងស្តុកប្រេង២កន្លែងនិងតំបន់ទាញយកប្រេង ៣កន្លែងទៀតដែលមានទីតាំងស្ថិតនៅភាគខាងកើតខេត្ត Deir EZ-Zor ក្នុងប្រទេសស៊ីរី។ យន្តហោះនេះក៏បានកំណត់គោលដៅលើទីបញ្ជាការមួយកន្លែងដែលរកឃើញដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅក្នុងខេត្ត Aleppo។ នៅខេត្ត Idlib កន្លែងហ្វឹកហាត់របស់ក្រុមភេរវករ ១កន្លែងក៏ត្រូវបានបំផ្លាញដោយរុស្ស៊ី។

Russi 24-12-15_1Russi 24-12-15