ការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្លាប់មេដឹក IS ដែលពាក់ពន្ឋ័ទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ​ ធ្នូ ឆ្នាំ ២០១៥

អ្នកនាំពាក្យរដ្ឋាភិបាលចម្រុះម្នាក់បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមចំនួន ១០រូបក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដោយការវាយប្រហារតាមអាកាសក្នុងនោះរួមមានមេដឹកនាំដែលពាក់ពន្ឋ័ទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីខែមុន។ កងទ័ពសហរដ្ឋអាមេរិកលោកវរសេនីយ៍ឯក Steve Warren អ្នកនាំពាក្យក្រុមចម្រុះដែលដឹកនាំដោយអាមេរិកបាននិយាយថាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងបានសម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុម ISIS ចំនួន ១០រូបតាមរយៈការវាយប្រហារតាមផ្លូវអាកាស ហើយមួយចំនួននៃអ្នកទាំងនោះមានការពាក់ពន្ឋ័ទៅនឹងការវាយប្រហារនៅទីក្រុងប៉ារីស។ ក្នុងចំណោមមេដឹកនាំក្រុម ISIS ទាំងនោះ មេដឹកម្នាក់គឺលោក Abdul Qader Hakim ដែលជាអ្នកសម្របសម្រួលដល់ប្រតិបត្ដិការការវាយប្រហារនៅទីក្រុងប៉ារីសនោះ។ លោកត្រូវបានសម្លាប់នៅខាងជើងប្រទេសអ៊ីរ៉ាក់ ទីក្រុង Mosul កាលពីថ្ងៃទី ២៦ ខែធ្នូ កន្លងមកនេះ។ លោក Warren បាននិយាយថាក្រុមចម្រុះដែលបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២៤ ខែធ្នូក្នុងប្រទេសស៊ីរីបានសម្លាប់លោក Mouadan Charaffe ជាសមាជិកក្រុមរដ្ឋអ៊ីស្លាមដែលមានមូលដ្ឋានក្នុងប្រទេសស៊ីរីម្នាក់ ដែលមានជាប់ពាក់ពន្ឋ័ទៅនឹងលោក Abdelhamid Abaaoud ដែលជាជនសង្ស័យបំផ្ទុះគ្រាប់បែកនិងបើកការបាញ់ប្រហារនៅក្នុងទីក្រុងប៉ារីសកាលថ្ងៃទី ១៣ ខែវិច្ឆិកាដែលបានសម្លាប់មនុស្សចំនួន ១៣០នាក់នោះ។ លោកបន្តថា Mouadan កំពុងរៀបចំសកម្មភាពវាយប្រហារបន្ថែមទៀតប្រឆាំងនឹងលោកខាងលិច។

IS 30-12-15