យ៉ាងហោចណាស់មនុស្ស ៣៤នាក់ស្លាប់ រាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនៅទីក្រុង Homs ប្រទេសស៊ីរី​

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៦

មនុស្សរាប់សិបនាក់ស្លាប់ និងរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន ២ដងផ្ទួនៗក្នុងទីក្រុង ហូម (Homs) ប្រទេសស៊ីរី។ លោក Talal Barazi អភិបាលក្រុងហូម (Homs) និយាយថាយ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ស្លាប់ ប៉ុន្តែយោងតាមប្រភពព័ត៌មានផ្សេងទៀតនិយាយថាអត្រានៃចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ។ សាក្សីនិយាយថាការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន ២ដងផ្ទួនៗនេះកើតឡើងនៅស្តុបភ្លើងចរាចរណ៍ក្នុងសង្កាត់ Siteen al-Zahra ដែលការវាយប្រហារដំបូងអាចបង្កឡើងដោយការបំផ្ទុះគ្រាប់បែកអត្តឃាត។ សារព័ត៌មាន RIA Novosti បានអោយដឹងថាការវាយប្រហារនេះសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦នាក់ និងអ្នករងរបួសអាចរហូតដល់ ១១០នាក់។ សាក្សីនិយាយថាការវាយប្រហារលើកដំបូងបង្កឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿង បន្ទាប់មកការបំផ្ទុះគ្រាប់បែកលើកទី២ ផ្ទុះឡើងបន្ទាប់ពីប្រជាជនប្រញាប់ប្រញាល់ទៅជួយសង្រ្គោះជនរងគ្រោះពីការវាយប្រហារលើកទី១ នេះជាយុទ្ធសាស្រ្តនៃការធ្វើភេរវកម្មរបស់ពួកគេ។

Syri 22-02-16