វីដេអូមួយថតបានការបំផ្ទុះអត្តឃាតសម្លាប់មនុស្សម្នាក់ និង១៣នាក់ផ្សេងទៀតរងរបួសនៅ Bursa ប្រទេស​ទួរគី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតស្ត្រីម្នាក់បានបំផ្ទុះខ្លួនឯងបណ្តាលឲ្យមានមនុស្សប្រមាណ ១៣នាក់រងរបួសនៅជិតវិហារអ៊ីស្លាមប្រវត្តិសាស្រ្តមួយនៅក្នុងទីប្រជុំជននៃទីក្រុង Bursa នៅភាគពាយ័ព្យនៃប្រទេសទួរគី នេះបើយោងទៅតាមមន្រ្តីនៅក្នុងស្រុក។ ការផ្ទុះនេះបានកើតឡើងខណៈដែលការធ្វើអធិដ្ឋាននៅក្នុងពិធីបុណ្យសពមួយដែលប្រារព្វឡើងនៅមហាវិហារអ៊ីស្លាមមួយនៃទីក្រុង Bursa។ រូបថតនិងវីដេអូជាច្រើនបានពីកន្លែងកើតហេតុបង្ហាញថាកន្លែងផ្ទុះនៅជិតវិហារអ៊ីស្លាមមួយដែលឡោមព័ទ្ធជុំវិញដោយប៉ូលីស។ ទំហំនៃការខូចខាតយ៉ាងច្រើននៅក្បែរអាគារបង្ហាញយ៉ាងច្បាស់នៅក្នុងវីដេអូនេះ។ រដ្ឋមន្ត្រីសុខាភិបាលប្រទេសទួរគីនិយាយថាយ៉ាងហោចណាស់មានមនុស្ស ១៣នាក់រងរបួស ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរខ្លាំងនោះទេ។ អភិបាលនៅ Bursa បានឱ្យដឹងថាការផ្ទុះនេះបង្កឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតស្ត្រីម្នាក់ដែលមានអាយុ ២៥ឆ្នាំ។ ភ្លាមៗនោះពុំមានការអះអាងទទួលខុសត្រូវរឿងនេះឡើយទេ៕

Turkey 29-04-16