ជម្លោះស៊ីរី : ក្រុមឃើដបើកយុទ្ធនាការវាយប្រហារតំបន់កាន់កាប់ដោយក្រុម​ IS ភាគខាងជើងក្រុង Raqqa

0

ក្រុមសម្ព័ន្ធមិត្តដែលគាំទ្រដោយសហរដ្ឋអាមេរិកយុទ្ធជនឃើដ និងអារ៉ាប់បានចាប់ផ្តើមយុទ្ឋនាការវាយប្រហារមួយដើម្បីបណ្តេញពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចេញពីទឹកដីភាគខាងជើងនៃទីក្រុង Raqqa។ កងកម្លាំងប្រជាធិបតេយ្យប្រជាជនស៊ីរី (SDF) ត្រូវគេជឿថាបានបញ្ចេញយុទ្ធជនរបស់ខ្លួនប្រមាណជា ៣០.០០០ នាក់នៅក្នុងប្រតិបត្តិការនេះ។ យន្តហោះចម្បាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងធ្វើការគាំទ្រដល់យុទ្ឋនាការនៃការវាយលុកនេះព្រមទាំងការគាំទ្ររបស់ប្រទេសរុស្ស៊ីផងដែរ។ សម្ព័ន្ធភាពដែលត្រួតត្រាដោយអង្គភាពកងជីវពលការពារប្រជាប្រិយភាព (YPG) បានក្លាយជាសម្ព័ន្ធមិត្តយ៉ាងសំខាន់សម្រាប់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងរយៈពេល២ ឆ្នាំចុងក្រោយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម IS នៅភាគខាងជើងប្រទេសស៊ីរី។ ដោយមានជំនួយពីទ័ពអាកាសសហរដ្ឋអាមេរិក សម្ព័ន្ឋភាពនេះគ្រប់គ្រងទឹកដីប្រមាណជា ២៦.០០០ គីឡូម៉ែត្រការ៉េ (១០,០០០ ម៉ាយការ៉េ) រួមទាំងទឹកដីដែលលាតសន្ធឹងតាមព្រំដែនប្រទេសទួរគីប្រមាណ ៤០០km (២៥០ ម៉ាយ)។

Kurds launch campaign north of IS-held Raqqa