បព្វជិតសាសនាតែងតាំងមេដឹកនាំក្រុមតាលីបង់ថ្មីបន្ទាប់ពីលោក​ Mansour ស្លាប់

0

បុព្វជិតសាសនាជាន់ខ្ពស់ម្នាក់លោក Haibatullah Akhunzada ត្រូវបានតែងតាំងជាអ្នកស្នងតំណែងមេដឹកនាំរបស់ពួកតាលីបង់បន្ទាប់ពីអតីតមេដឹកនាំលោក Mullah Akhtar Mansour ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកថ្មីៗនេះ។ លោក Haibatullah Akhunzada ទទួលបានអំណាចជាមេដឹកនាំគ្រប់គ្រងក្រុមឧទ្ទាមតាលីបង់ ៤ ថ្ងៃបន្ទាប់ពីការវាយប្រហារមកលើអតីតមេដឹកនាំក្រុមលោក Mullah Akhter Mansour ដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន។ សមាជិកនៃក្រុមតាលីបង់ទាំងអស់បានសច្ចាស្មោះស្ម័គ្រចំពោះមេដឹកនាំថ្មីរបស់ខ្លួនគឺលោក Haibatullah ដែលត្រូវបានប្រកាសជាមេញ្ជាការដ៏ស្មោះត្រង់ម្នាក់ ( Emir al Momineen )។ លោក Akhundzada អាយុប្រមាណជា ៦០ ធ្លាប់ជាប្រធានតុលាការពួកតាលីបង់ ហើយក្រោយមកបម្រើការងារជាអនុប្រធានបន្ទាប់ពីលោក Mansour។ គាត់មកពីតំបន់ Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានដែលគេស្គាល់ថាទឹកដីវិញ្ញាណបរិសុទ្ឋរបស់ក្រុមតាលីបង់។

Religious cleric appointed new Afghan Taliban leader