ក្រុម ISIS វាយដណ្តើមភូមិចំនួន ៥ ខណៈដែលក្រុម Al-Nusra បន្តវាយប្រហារទីក្រុងអាឡេប៉ូ

0

ក្រុមភេរវករ ISIS វាយដណ្តើមបានភូមិជាច្រើនពីក្រុមប្រឆាំងនៅក្នុងទីក្រុងអាឡិបប៉ូ ហើយសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម IS បានវាយដណ្តើមយកភូមិចំនួន ៥ ជុំវិញតំបន់ Azaz ភាគពាយព្យប្រទេសស៊ីរីចម្ងាយប្រមាណជា ២០ ម៉ាយពីទីក្រុងអាឡិបប៉ូ។ ក្រៅពីក្រុម IS ក្រុមភេរវកម្មដែលល្បីល្បាញមួយទៀតគឺក្រុម Jabhat Al-Nusra នៅតែបន្តវាយប្រហារតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ក្រុម Al-Nusra កំពុងបន្តការវាយប្រហារមកលើទីក្រុងអាឡេប៉ូដោយប្រើប្រាស់គ្រាប់រ៉ុកែត និងកាំភ្លើងត្បាល់។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានជនស៊ីវិល ៤ នាក់បានស្លាប់ក្នុងនោះរួមមានកុមារ ២ នាក់នៅក្នុងតំបន់ Sheikh Maqsoud ការវាយប្រហារដោយគ្រាប់ផ្លោងនេះធ្វើឲ្យមានមនុស្សរងរបួសចំនួន ១៨ នាក់ផ្សេងទៀត។

574a1a61c3618866218b4574