មនុស្សស្លាប់ និងរបួសរាប់សិបនាក់ក្នុងការវាយប្រហារតាមអាកាសមកលើក្រុងអ៊ីដលីបប្រទេសស៊ីរី

0
Birds fly over a damaged neighbourhood, in the rebel-controlled area of Maaret al-Numan town in Idlib province, Syria May 23, 2016. REUTERS/Khalil Ashawi/File Photo

អ្នកអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរីឲ្យដឹងថា ការវាយប្រហារតាមអាកាសមកលើទីក្រុង Idlib ដែលកាន់កាប់ដោយពួកឧទ្ទាមកាលពីព្រឹកថ្ងៃចន្ទ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសប្រមាណជា ១៥០ នាក់។ អ្នកអង្កេតការណ៍សង្គ្រាមនិយាយថា យន្តហោះចម្បាំងដែលដំណើរការការវាយប្រហារនេះត្រូវគេជឿថាជាយន្តហោះរបស់ប្រទេសរុស្ស៊ី។ អ្នកអង្កេតការណ៍បន្តថា យ៉ាងហោចណាស់មានការវាយប្រហារតាមអាកាសចំនួន ៧ លើកមកលើភាគខាងលិចទីក្រុងនេះ ក្នុងនោះក៏បានប៉ះពាល់មកលើមន្ទីរពេទ្យជាតិដែលមានទីតាំងស្ថិតនៅក្នុងតំបន់នោះផងដែរ។

Birds fly over a damaged neighbourhood, in the rebel-controlled area of Maaret al-Numan town in Idlib province, Syria May 23, 2016. REUTERS/Khalil Ashawi/File Photo