ការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរីសម្លាប់ជនស៊ីវិលរាប់សិបនាក់

0

ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរីបានសម្លាប់ជនស៊ីវិលប្រមាណជាង ១០០ នាក់ចាប់តាំងពីខែ មិថុនា និងជនស៊ីវិលរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសក្នុង និងជុំវិញទីក្រុង Manbij ដែលកាន់កាប់ដោយក្រុមឧទ្ទាម ISIS នេះបើយោងតាមរបាយការណ៍របស់ក្រុមអង្កេតការសិទ្ធិមនុស្ស។ ក្រុមអង្កេតការសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្ស ៥៦ នាក់រួមទាំងកុមារ ១១ នាក់នៅទីជនបទភាគខាងជើង ទីក្រុង Manbij ហើយការវាយប្រហារតាមអាកាសនៅជិតភូមិ al-Tukhar កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០ នាក់ដែលកំពុងរស់នៅក្នុងផ្ទះរបស់ពួកគេ។ ក្រុមចម្រុះជាតិបដិវត្តន៍ស៊ីរី និងកងកម្លាំងប្រឆាំងនិយាយថា ការវាយប្រហារតាមអាកាសក្នុងទីក្រុង Manbij និងភូមិ al Tukhar បានសម្លាប់មនុស្ស ៩៥ នាក់ និងជនស៊ីវិលរាប់សិបនាក់ផ្សេងទៀតកំពុងជាប់នៅក្រោមគំនរបាក់បែកនៃអាគារ។

al-Tukhar