កងកម្លាំងអ៊ីរ៉ាក់បាញ់គំទេចរថយន្តអត្តឃាតរបស់ក្រុម ISIS

0

វីដេអូបានបង្ហោះលើបណ្តាញអ៊ិនធើណេតអំពីការបាញ់កំទេចរថយន្តគ្រាប់បែកអត្តឃាតមួយគ្រឿងដោយក្រុមយុទ្ធជនអ៊ីរ៉ាក់ដោយប្រើប្រាស់គ្រាប់រ៉ុកែត។ វីដេអូនេះត្រូវបានថតក្នុងអំឡុងពេលការប្រយុទ្ធគ្នាក្នុងទីក្រុង រ៉ាម៉ាឌី ប្រទេសអ៊ីរ៉ាក់មានចម្ងាយ ១១០ គីឡូមែតភាគខាងលិចរដ្ឋធានី បាកដាដ។ រថយន្តដឹកទំនិញមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ដឹកគ្រឿងផ្ទុះ និងកំពុងធ្វើដំណើរឆ្ពោះទៅបរិវេណរដ្ឋាភិបាលដែលគេសន្មតថាមានបំណងធ្វើការវាយប្រហារនៅទីនោះ កងកម្លាំងអ៊ីរ៉ាក់បានធ្វើការបាញ់កំទេចរថយន្តដែលផ្ទុកដោយគ្រឿងផ្ទុះនោះដោយគ្រាប់រ៉ុកែត។ វីដេអូដែលថតដោយកងកម្លាំងអ៊ីរ៉ាក់បានបង្ហាញយ៉ាងច្បាស់ថា រថយន្តអត្តឃាតនេះត្រូវបានបាញ់កំទេចមុនពេលដែលរថយន្តនេះទៅដល់ទីតាំងដែលគ្រោងវាយប្រហារ ហើយការបាញ់កំទេចនេះមិនមានប៉ះពាល់ដល់កងទ័ពឡើយ។

boom