ទីបញ្ជាការ២កន្លែងរបស់ក្រុម ISIS នៅជិតប៉ាល់ម៉ៃរ៉ាត្រូវបានកំទេចដោយយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិប្រទេសរុស្ស៊ីបានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែក Tu-២២M៣ ចំនួន៦គ្រឿងរបស់ប្រទេសនេះបានកំទេចទីបញ្ជាភេរវកម្ម២កន្លែងក្នុងអំឡុងការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមភេរវករនៅជិតទីក្រុងប៉ាល់ម៉ៃរ៉ា ប្រទេសស៊ីរី។ ប្រភពដដែលបន្តកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាយន្តហោះទម្លាក់គ្រាប់បែក Tu-២២M៣ ចំនួន៦គ្រឿងនោះបានហោះចេញពីមូលដ្ឋានអាកាសប្រទេសរុស្ស៊ីដើម្បីធ្វើការ “វាយប្រហារ” មកលើទីតាំងរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅភាគខាងកើតទីក្រុងប៉ាល់ម៉ៃរ៉ា ប្រទេសស៊ីរី និងនៅក្រៅទីក្រុង As Sukhnah, Arak និង At Taybah៕

ISIS 22-07-16