បំផ្ទុះគ្រាប់បែក និងបាញ់ប្រហារនៅសាកលវិទ្យាល័យក្នុងរដ្ឋកាបុល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២១០៦

ការបាញ់ប្រហាដោយប្រហារដោយកាំភ្លើង និងការផ្ទុះមួយបានកើតឡើងនៅសាកលវិទ្យាល័យអាមេរិកក្នុងរាជធានីកាបុលប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមប្រភពព័ត៌មានមន្ត្រីប៉ូលិស។ សាកលវិទ្យាល័អាមេរិកក្នុងរាជធានីកាបុលទទួលរងការវាយប្រហារដោយកាំភ្លើង និងបំផ្ទុះគ្រាប់បែក។ ក្មាន់កាំភ្លើងបានវាយប្រហារលើអគារសាកលវិទ្យាល័យ ហើយកងកម្លាំងពិសេសត្រូវបានគេដាក់ពង្រាយ។ ភ្នាក់ងារសង្គ្រោះបន្ទាន់និយាយថាពួកគេទទួលបានអ្នករងរបួស៥នាក់ពីតំបន់នោះ។ និស្សិត អាមាដ មុគក្តា បានប្រាប់ទៅបណ្តាញសារព័ត៌មាន BBC ថាក្មាន់កាំភ្លើងស្ថិតនៅចំងាយ ១០០មែត្រពីច្រកចូលសាកលវិទ្យាល័យ ហើយបានបាញ់បីបួនគ្រាប់ និងបំផ្ទុះគ្រាប់បែក។ និស្សិតបានបន្ថែមទៀតថាការផ្ទុះនេះបណ្តាលឲ្យមានពន្លឺខ្លាំង ហើយក្រោយបន្តិចមកពន្លឺបានគ្រប់ដណ្តប់តំបន់នោះ។ បន្ទាប់មកមានការវាយប្រហារក្នុងអគារសាកលវិទ្យាល័យថែមទៀត និងមានសំឡេងសិស្សស្រែកយ៉ាងរំពង។ និស្សិតផ្សេងទៀតបានប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មាន អេអេហ្វភី ថាពួកគេបានជាប់ក្នុងថ្នាក់រៀនជាមួយមិត្តភក្រជាច្រើនទៀត៕

Kabul 25-08-16