មនុស្ស៣នាក់ស្លាប់ក្នុងការវាយប្រហារដោយស្នានៅក្នុងលំនៅដ្ឋានស្រុកមួយនៃទីក្រុងតូរ៉ុនតូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថាមនុស្ស៣នាក់ត្រូវគេសម្លាប់ក្នុងការវាយប្រហារនៅក្នុងតំបន់លំនៅដ្ឋានមួយដែលស្ថិតនៅចុងខាងកើតនៃតំបន់ Scarborough នៃទីក្រុងតូរ៉ុនតូ។ ប៉ូលិសប្រទេសកាណាដាបាននិយាយថាស្នាមួយដើមដែលគេរកឃើញនៅកន្លែងកើតហេតុ អាចជាអាវុធនៃការវាយប្រហាររបស់ឧក្រិដ្ឋជន។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរផ្លូវ Eglinton និង Eglinton Avenue East តាមការរាយការណ៍ព័ត៌មានដោយ CTV។ មន្រ្តីបានរកឃើញបុរស២នាក់ និងស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ។ យោងតាមការអះអាងរបស់វេជ្ជបណ្ឌិតបានឲ្យដឹងថាមានស្ត្រីម្នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសជាប់ខ្លួន។ ប៉ូលិសបាននិយាយថាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ជាអ្នកដែលបានហៅពួកគេ។ តាមការរាយការណ៍បានឲ្យដឹងថាថាបុរសម្នាក់មានអាយុ៣៥ឆ្នាំត្រូវគេយកទៅឃុំឃាំង។ ប៉ូលិសបាននិយាយថាពួកគេកំពុងស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះ៕

Torento 26-08-16