ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS វាយប្រហារគ្រាប់ផ្លោងមកលើតំបន់គ្រិស្ដសាសនិកសម្លាប់ជនស៊ីវិល៦នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស៦នាក់ស្លាប់ និង៣៤នាក់រងរបួសខណៈដែលតំបន់របស់គ្រិស្ដសាសនិករស់នៅរងការវាយប្រហារដោយគ្រាប់ផ្លោងកាលពីថ្ងៃព្រហស្បតិ៍នេះ។ យោងតាមការរាយការណ៍បានឲ្យដឹងថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS និងក្រុម Al-Nusra ស្ថិតនៅពីក្រោយការវាយប្រហារគ្រាប់ផ្លោង និងគ្រាប់បែកមកលើតំបន់ដែលមានជនស៊ីវិលរស់នៅនេះ។ មានតំបន់ជាច្រើនដែលទទួលរងការប៉ះពាល់ក្នុងការវាយប្រហារដោយគ្រាប់ផ្លោងនេះដូចជា តំបន់ Al-Jabriyah តំបន់ Salah al Din និង តំបន់ Al Zahraa ក្នុងទីក្រុងអាល្លេប៉ូ៕

Allepo 26-08-16