ជម្លោះក្នុងប្រទេសស៊ីរី៖ កងទ័ពប្រកាសពីការវាយប្រហារថ្មីមួយនៅភាគខាងកើតក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦

ក្រុមយោធាស៊ីរីបានប្រកាសពីការវាយលុកថ្មីលើក្រុមឧទ្ទាមនៅខាងកើតក្រុងអេល្លេប៉ូជាកន្លែងដែលជនស្លូតត្រង់ជាច្រើននាក់រស់នៅក្រោមការឡោមព័ទ្ធរបស់ក្រុមឧទ្ទាម។ យន្តហោះចម្លាំងបានវាលុកទីតាំងជំហរបស់ក្រុមឧទ្ទាមកាលពីយប់ថ្ងៃពុធ សម្លាប់មនុស្ស១៣នាក់។ ភ្លាមៗនោះគេមិនច្បាស់ថាការវាយលុកលើក្រុមឧទ្ទាមមានការចូលរួមពីកងទ័ពនៅតំបន់ទាំងនោះឬអត់ទេ។ ដើម្បីដោះស្រាយបញ្ហាសហរដ្ឋអាមេរិច និងរុស្ស៊ីបានចរចារគ្នាធ្វើនៅក្នុងទីក្រុងញូវយ៉កពីបទឈប់បាញ់គ្នាដែលជាមូលហេតុបណ្តាលឲ្យគ្មានការរីកចំរើន។ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក ឡាវើរី និយាយថាការឈប់បាញ់គ្នានឹងកើតឡើងជាឯកតោភាគី។ យោធាមួយចំនួនបាន បង្ហាញពីសកម្មភាពឈប់បាញ់ ប៉ុន្តែរដ្ឋាភិបាលស៊ីរីគួរតែទទួលយកការចរចារជាជំហានៗ ហើយក្រុមប្រឆាំងរដ្ឋាភិបាលត្រូវតែឈប់វាយប្រហារដូចគ្នាដែរ។ លោក ឡាវើរី បន្ថែមទៀតថាការចរចារក្នុងទីក្រុងញូវយ៉កឈានដល់ការបរាជ័យការទូតហើយ។ យោធាស៊ីរីប្រកាសពីជំហរវាយលុកថ្មីលើតំបន់ឧទ្ទាមកាន់កាប់ក្នុងនោះមានមនុស្សរាប់លាននាក់រស់នៅក្នុងភាគខាងកើតទីក្រុងអាល្លេប៉ូ៕

allepo-23-09-16