ប៉ះទង្គិចនៅកណ្តាលប្រទេសកុងហ្គោសម្លាប់មនុស្សយ៉ាងហោចណាស់១៣នាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស១៣នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារយៈ២ថ្ងៃក្នុងទីក្រុងមួយនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោរវាងកងកម្លាំងសន្តិសុខប្រឆាំងនឹងកងយុទ្ធជនជីវពលដែលសងសឹកចំពោះការស្លាប់របស់មេដឹកនាំរបស់ពួកគេ នេះបើយោងតាមប្រភពព័ត៌មានពីប្រពន្ឋ័ផ្សព្វផ្សាយក្នុងស្រុក។ គួរបញ្ជាក់ផងដែរថាយុទ្ធជនជាច្រើនដែលស្មោះត្រង់នឹងមេក្រុមប្រពៃណីម្នាក់ឈ្មោះ លោក Kamwina Nsapu ដែលត្រូវគេសម្លាប់ក្នុងការប៉ះទង្គិចជាមួយប៉ូលិសកាលពីខែមុន។ សមាជិកកងជីវពលចំនួន៨នាក់ស្លាប់ដោយកងកម្លាំងសន្តិសុខនៅមុនពេលដែលក្រុមនេះរត់គេចខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុជាតិ Okapi។ សិស្សសាលា៣នាក់ត្រូវគេជាន់ស្លាប់  និងបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទៀតក៏ស្លាប់ក្នុងការប៉ះទង្គិចនេះផងដែរ៕

congo-24-09-16