មេដឹកនាំឧទ្ទាមអះអាងថាខ្លួនមិនទាន់ស្លាប់ និងមានសុខភាពល្អ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦

មេដឹកនាំក្រុមឧទ្ទាម អាបូបាកា ហារ៉ាម ស្ហេក កាវ បានបញ្ចេញវីដេអូរមួយបដិសេធនឹងសម្តីមន្រ្តីយោធាដែលនិយាយថាគាត់ស្លាប់ ឬរងរបួសធ្ងន់ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយដែលបណ្តាលឲ្យមេបញ្ជាការជាច្រើនរូបផ្សេងទៀតទទួលមរណៈភាពដែរ។ ក្រោយមកកាលពីដើមខែកញ្ញា ក្រុមឧទ្ទាមដែលមានភាពស្មោះត្រង់ចំពោះមេដឹកនាំរបស់លោក ស្ហេក កាវ ប្រកាសជ្រើសមេដឹកនាំថ្មី។ ប៉ុន្តែក្រោយមកក្រុមឧទ្ទាមបានបញ្ជាក់ថាពួកគេលើកសកម្មជនឈ្មោះ លោក អាបុ មុសាប អាលបានាវី ជាមេដឹកនាំ ប៉ុន្តែលោក ស្ហេក កាវ នៅតែមានបន្ទុកក្នុងការងារ។ ទាក់ទងនឹងករណីលើកឡើងថាមេដឹកនាំក្រុមឧទ្ទាមលោក បូកូ ហារ៉ាម ស្ហេក កាវ របួសដល់ស្លាប់ គាត់បានធ្វើវីដេអូរខ្លីប១ដែលមានរយៈពេល៤០នាទីផុសក្នុង YouTube ដែលនិយាយបដិសេធការលើកឡើងថាគាត់ស្លាប់ ឬរងរបួសធ្ងន់ ហើយលោកថែមទាំងបានអះអាងថាគាត់នៅក្នុងរដ្ឋមួយដ៏រីករាយមានសុខភាពល្អ និងមានសុវត្ថិភាព។ កងមន្រ្តីយោធា មិនទាន់បានបញ្ចេញមតិអ្វីថ្មីលើឃ្លីបថ្មីក្នុងយូធ្យូបនេះនៅឡើយទេ៕

isis-27-09-16