ប៉ូលិសបានឲ្យដឹងថាជនសង្ស័យដែលបាញ់នៅក្នុងទីក្រុង Houston ស្លាប់បាត់បង់ជីវិត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦

ប៉ូលិសនិយាយថាជនសង្ស័យដែលបាញ់បោះនៅក្នុងទីក្រុង Houston រដ្ឋ Texas ត្រូវគេសម្លាប់។ យ៉ាងហោចណាស់មានមនុស្ស៦នាក់រងរបួសក្នុងហេតុការណ៍នេះ។ អ្នករស់នៅក្នុងតំបន់នោះត្រូវគេស្នើសុំឲ្យចាកចេញជាបណ្តោះអាសន្នខណៈដែលប៉ូលិសបង្រាបនៅកន្លែងកើតហេតុ។ការវាយប្រហារនេះចាប់ផ្តើមប្រហែលម៉ោង៦:២០ព្រឹកម៉ោងក្នុងស្រុក។ យោងតាមអ្នកនាំពាក្យនៅកន្លែងកើតហេតុបានឲ្យដឹងថាមនុស្ស៦នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រោយហេតុការណ៍នេះកើតឡើង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ពីទីនោះថាអាចមានអ្នករងរបួសច្រើនផ្សេងទៀត។ អ្នកបាញ់ប្រហារនោះគឺជាជនជាតិស្បែកខ្មៅ ដែលក្នុងដៃមានកាន់កាំភ្លើងខ្លីមួយ ក្រោយមកប៉ូលិសបានបាញ់សម្លាប់៕

texas-27-09-16