ក្រុម ISIS សម្លាប់អ្នកស្រុករាប់រយនាក់នៅក្នុងទីក្រុង Mosul

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៦

ក្រុមឧទ្ទាម ISIS ប្រហារជីវិតបុរស និងកុមារាចំនួន២៨៤នាក់ខណៈដែលក្រុមកងកម្លាំងចម្រុះបានបញ្ចប់ការវាយប្រហារនៅក្នុងទីក្រុង Mosul នេះបើយោងតាមប្រភពស៊ើបការណ៍ពីប្រទេសអ៊ីរ៉ាក់។ ប្រភពបន្តថាជនរងគ្រោះដែលស្លាប់កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រត្រូវគេប្រមូលផ្តុំឲ្យនៅជិត និងនៅក្នុងទីក្រុងធ្វើជាខែលក្នុងការប្រឆាំងនឹងការវាយប្រហារដែលបង្ខំឲ្យក្រុម ISIS ដកទ័ពចេញពីភាគខាងត្បូងទីក្រុង Mosul។ ប្រភពបន្តថាក្រុម ISIS ប្រើប្រាស់គ្រឿងចក្រឈូសឆាយ (Bulldozer) សម្រាប់ឈូសយកសាកសពទាំងអស់ទៅក្នុងផ្នូរដ៏ធំមួយ។ គួរបញ្ជាក់ផងដែរថាជនរងគ្រោះទាំងអស់ត្រូវបាញ់សម្លាប់ដែលក្នុងចំណោមជនរងគ្រោះទាំងអស់នោះមានកុមារជាច្រើននាក់ផងដែរ៕

mosul-22-10-16