ស្ត្រី១៥នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយឆ្មក់តាមអាកាសមកលើទីសក្ការបូជាជិតទីក្រុង Kirkuk

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦

ការវាយប្រហារតាមអាកាសមកលើទីសក្ការៈបូជានិកាយស៊ីអ៊ីតមួយកន្លែងនៅជិតទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់បានសម្លាប់ជិវិតស្ត្រី១៥នាក់ និងមនុស្សប្រមាណជា៥០នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងជនឬក្រុមដែលនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។ កាលពីថ្ងៃសុក្រក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានធ្វើការវាយប្រហារមកលើអគាររដ្ឋាភិបាលនៅក្នុងទីក្រុងបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខខណៈដែលកងកម្លាំងអ៊ីរ៉ាក់បន្តវាយលុកទីតាំងរបស់ពួកគេនៅក្នុងទីក្រុង Mosul៕

kirkuk-22-10-16