Amnesty៖ ក្រុមចម្រុះដែលដឹកនាំដោយអាមេរិកបានសម្លាប់ជនស៊ីវិលស៊ីរី៣០០នាក់ក្នុងការវាយប្រហារ១១លើក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦

ជនស៊ីវិលប្រហែលជា៣០០នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាស១១លើកធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីដែលអង្គការ Amnesty International ដែលស៊ើបអង្កេតចុងក្រោយរបស់ខ្លួន។ ភស្តុតាងដែលស៊ើបអង្កេតដោយអង្គការ Amnesty International រួមទាំងសាក្សីឃើញផ្ទាល់ភ្នែក របាយការណ៍របស់អង្គការសិទ្ធិមនុស្សនិងប្រព័ន្ធផ្សព្វផ្សាយដែលសង្ស័យថាក្រុមចម្រុះនេះធ្វើការវាយប្រហារចំនួន១១លើកនៅក្នុងប្រទេសស៊ីរី ។ របាយការណ៍នេះបានចេញផ្សាយបន្ថែមទៀតកាលពីថ្ងៃពុធថាចំនួនជនស៊ីវិលដែលស្លាប់សរុបទាំងអស់អាចកើនឡើងរហូតទៅដល់៦០០ ឬច្រើនជាង១,០០០នាក់ចាប់តាំងពីប្រតិបត្ដិការប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ដែលចាប់ផ្តើមនៅក្នុងប្រទេសស៊ីរីក្នុងឆ្នាំ២០១៤៕

syria-27-10-16