អ្នកលបបាញ់របស់ក្រុមឧទ្ទាមបានរារាំងការជម្លៀសជនស៊ីវិល៤០នាក់ចេញពីទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦

ក្រុមភេរវករនៅភាគខាងកើតទីក្រុងអាល្លេប៉ូលបបាញ់ជនស៊ីវិលប្រហែលជា៤០នាក់ដែលព្យាយាមរត់គេចចេញពីតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាម។ លោក Igor Konashenkov និយាយកាលពីថ្ងៃព្រហស្បតិ៍ថាហេតុការណ៍នេះកើតឡើងពេញមួយយប់។លោកឧត្តមសេនីបន្តថាយន្តហោះរុស្ស៊ី និងស៊ីរីឈប់សំរាកកន្លែងមួយដែលមានចំងាយប្រមាណជា១០គីឡូម៉ែត្រ (៦,២ ម៉ាយ) ពីទីក្រុងអាល្លេប៉ូក្នុងរយៈពេល៩ថ្ងៃ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី១៨ ខែតុលា។ អង្គការសហប្រជាជាតិដែលនៅក្រោមអគ្គលេខាធិការដើម្បីសម្របសម្រួលកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់លោក Stephen O’Brien បានស្តីបន្ទោសទៅលើភាគីដែលពាក់ព័ន្ធក្នុងជម្លោះ ហើយបរាជ័យក្នុងការផ្តល់ការធានាសន្តិសុខឱ្យបានគ្រប់គ្រាន់៕

allepo-29-10-16