ជម្លោះនៅអ៊ីរ៉ាក់៖ ឧទ្ទាម IS អាចនឹងប្រើមនុស្សប្រមាណជា១០,០០០នាក់ជាខែល

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានចាប់ជនស៊ីវិលប្រមាណជា១០,០០០នាក់ពីជុំវិញក្រុងអ៊ីរ៉ាក់ដើម្បីធ្វើជាខែលការពារពួកគេនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីអង្គការសហប្រជាជាតិ។ ក្រុមឧទ្ទាមបានសម្លាប់អតីតកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ចំនួន១៩០នាក់ និងជនស៊ីវិល៤២នាក់ដោយសារមនុស្សទាំងនោះមិនគោរពតាមបញ្ជារបស់ពួកគេ។ កងកម្លាំងអ៊ីរ៉ាក់ ក្រុមឃើដ និងកងកម្លាំងសម្ព័ន្ធមិត្តបានជំរុញដំណើរការណ៍ក្នុងការវាយដណ្តើមក្រុងម៉ូស៊ូលដែលជារាជធានីប្រទេសអ៊ីរ៉ាក់។ តាមការប្រមាណមើលបានឲ្យដឹងថាក្នុងរាជធានីនេះមានប្រជាជននៅសល់មួយលានប្រាំពាន់នាក់។ វាជាកត្តាដ៏គួរឲ្យបារម្ភដែលក្រុឧទ្ទាមអាចនឹងចាប់យកប្រជាជនទាំងនេះធ្វើជាខែលដើម្បីការពារខ្លួនក្នុងដំណើរការចូលកណ្តាលក្រុង៕

iraq-30-10-16