គម្រោងការសម្ងាត់របស់ក្រុម ISIS ត្រូវបានទម្លាយ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ឯកសារព័ត៌មានសម្ងាត់របស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ត្រូវគេរកឃើញបន្ទាប់ពីកងកម្លាំងទទួលបានជោគជ័យក្នុងការវាយដណ្តើមយកទីក្រុង Manbij មកវិញពីពួកភេរវករ។ ឯកសារព័ត៌មានដែលរកឃើញនោះមានជាប់ពាក់ពន្ឋ័ទៅនឹងការគំរាមកំហែងវាយប្រហារភេរវកម្មនៅក្នុងតំបន់អឺរ៉ុប នេះបើយោងតាមមេបញ្ជាការជាន់ខ្ពស់ជនជាតិអង់គ្លេសក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ អង្គភាពជំនាញមួយក្រុមបានបង្កើតឡើងនៅក្នុងប្រទេសគុយវែតដើម្បីដំណើរការទាញយកព័ត៌មានទាំងអស់ដែលមាននៅក្នុង Hard Drives USB និងទិន្នន័យផ្សេងទៀតដែលប្រមូលបានពី Manbij។ គួរបញ្ជាក់ផងដែរថាព័ត៌មានដែលមាននៅក្នុងឧបករណ៍ទាំងនេះគឺជាសេចក្តីលម្អិតរួមមានទាំងព័ត៌មានហិរញ្ញវត្ថុ ការឃោសនា និងផែនការភេរវកម្មនៅទូទាំងទ្វីបអឺរ៉ុប៕

isis-document-29-11-16