ជំលោះនៅស៊ីរី៖ ពួកឧទាមបាត់បងតំបន់ត្រួតត្រាចំនួន៣នៅភាគខាងកើតទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែវិច្ឆិការ ឆ្នាំ ២០១៦

កងកម្លាំងរដ្ឋាភិបាលស៊ីរីដណ្តើមបានតំបន់ត្រួតត្រារបស់ក្រុមឧទាមប្រមាណជា៣តំបន់ដែលស្ថិតនៅភាគខាងកើតនៃក្រុងអាល្លេប៉ូ នេះបើយោងតាមប្រភពអ្នកសង្កេតការណ៍។ ការទម្លាក់គ្រាប់បែកតាមអាកាសបានក្លាយជាកត្តាចំបងធ្វើឲ្យគូរបដិបក្ខរបស់ប្រធានាធិបតីលោក Bashar al-Assad ខកបំណងយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មានពីទូរទស្សន៍រដ្ឋបានឲ្យដឹងថាកងទ័ពរដ្ឋាភិបាលស៊ីរីបានដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។ ជនស៊ីវិលរាប់ពាន់អ្នករត់ភៀសខ្លួនបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសចេញពីតំបន់នេះ។ កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅតែបន្តដេញយុទ្ធជនឧទ្ទាមចេញពីតាមបណ្តាសង្កាត់បន្តទៀតដែលតំបន់ទាំងនោះជាតំបន់យុទ្ធជនឧទ្ទាមឈរជើងកាន់កាប់ជាយូរមកហើយ។ យោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងការបរទេសបានឲ្យដឹងថាកងកម្លាំងរដ្ឋាភិបាលស៊ីរីវាយលុកដណ្តើមយកខេត្តចំនួន១២ បើគិតជាភាគរយគឺមានចំនួនប្រមាណជា៤០ភាគរយនៃទឹកដីដណ្តើមបានពីក្រុមឧទ្ទាម។ ការទម្លាក់គ្រាប់បែកលើក្រុមឧទ្ទាមនៅតែបន្តតាំងពីថ្ងៃច័ន្ទ នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីក្រុមអ្នកសង្កេតការណ៍។ កងកម្លាំងស៊ីរី និងកងកម្លាំងសម្ព័ន្ធមិត្តបានបើកការវាយប្រហារលើក្រុមឧទ្ទាមដើម្បីដណ្តើមក្រុងអាល្លេប៉ូមកវិញតាំងពីខែកញ្ញាមកម្លេះ៕

allepo-29-11-16