ក្រុមសកម្មប្រយុទ្ធចាប់ជំរិតកម្មករជនជាតិប៉ាគីស្ថាន៦នាក់ក្នុងក្រុមហ៊ុនប្រេងនៅប្រទេសប៉ូឡូញ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦

តាមការបញ្ជាក់របស់យោធាទៅកាន់សារព័ត៌មាន Reuters បានឱ្យដឹងថាក្រុមកម្មករជនជាតិប៉ាគីស្ថាន៦នាក់ដែលធ្វើការក្នុងក្រុមហ៊ុនរបស់ប្រទេសប៉ូឡូញផ្នែកប្រេង និងឧស្ម័នត្រូវបានចាប់ជំរិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។ កាលពីពេលមុននេះវិស្វករជនជាតិប៉ូឡូញម្នាក់មកពីក្រុមហ៊ុនដូចគ្នាក៏ត្រូវពួកសកម្មប្រយុទ្ធប៉ាគីស្ថានកាត់ក្បាលផងដែរ។ កម្មករទាំង៦នាក់នេះត្រូវបានចាប់ខ្លួនភ្លាមៗនៅរសៀលថ្ងៃសៅរ៍នៅលើផ្លូវមួយនៅក្បែរភូមិ Drazinda ដែលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ (៥០ ម៉ាយល៍) ពីភាគពាយព្យនៃទីក្រុង Dera Ismail Khan។ មកទល់ពេលនេះគ្មានក្រុមសកម្មប្រយុទ្ធណាមួយអះអាងទទួលខុសត្រូវចំពោះការចាប់ជំរិតនេះទេ។ គួរបញ្ជាក់ផងដែរថាក្នុងពេលកន្លងមកពួកសកម្មប្រយុទ្ធរបស់ក្រុមតាលីបង់នៅប៉ាគីស្ថានបានចាប់ជំរិតមនុស្សជាច្រើននាក់នៅក្នុងតំបន់នេះដើម្បីសុំឱ្យធ្វើការដោះលែងអ្នកទោសជាច្រើននាក់។ ភាគច្រើននៃក្រុមសកម្មប្រយុទ្ធជាច្រើនដែលបានរៀបចំការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានស្វែងរកការផ្តួលរំលំរដ្ឋាភិបាលដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំដោយសាសនាអ៊ីស្លាម និងការបកស្រាយដ៏តឹងរ៉ឹងផ្នែកសាសនានៅក្នុងប្រទេសនេះ៕

polish-29-11-16