ប្រទេសហ្វីលីពីន៖ អ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាម១១នាក់ស្លាប់ក្នុងការឡោមព័ទ្ធមួយនៅភាគខាងជើងប្រទេស

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦

ទាហានរដ្ឋាភិបាលបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ដែលជាសមាជិកនៃក្រុមឧទ្ទាមមួយនៅក្នុងភាគខាងត្បូងប្រទេសហ្វីលីពីនដែលបានសច្ចាស្មោះស្ម័គ្រចំពោះរដ្ឋអ៊ីស្លាមកាលពីថ្ងៃអាទិត្យនេះ។ ក្រុម Maute ដែលជាក្រុមមួយនៃក្រុមសកម្មប្រយុទ្ធតូចៗជាច្រើនដែលនៅពីក្រោយភាពរំជើបរំជួលនៅភាគខាងត្បូងប្រទេសនេះជាច្រើនឆ្នាំមកហើយបានកាត់កាប់ផ្នែកខ្លះនៃសាលាក្រុងនៅ Lanao del Sur និងជាប់នៅក្នុងសាលាក្រុងដែលបោះបង់ចោល។ យ៉ាងហោចណាស់ក្រុមទាហាន៤នាក់រងរបួសក្នុងការប៉ះទង្គិចគ្នានេះ ហើយវានៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថាក្រុមនេះបានលើកទង់រដ្ឋអ៊ីស្លាមខ្មៅនៅក្នុងសាលាក្រុង Lanao del Sur នៅឡើយទេ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក Edgard Arevalo ដែលជាអ្នកនាំពាក្យយោធា។ យោធានៅមិនទាន់បានព្យាករណ៍ទៅលើចំនួននៃការផ្លាស់ទីលំនៅនោះទេ ប៉ុន្តែរបាយការណ៍ក្នុងស្រុកបានរាយការណ៍ថាមនុស្សប្រមាណជា១៦,០០០នាក់បានផ្លាស់ទី។ គួរបញ្ជាក់ផងដែរថាប្រទេសហ្វីលីពីនសម្បូរអ្នកកាន់សាសនាកាតូលិកច្រើនលើសលុប ប៉ុន្តែមនុស្សជាច្រើនដែលរស់នៅភាគខាងត្បូងគឺកាន់សាសនាអ៊ីស្លាម៕

phillipine-29-11-16